ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ បណ្តាញភោជនីយដ្ឋានចិនមួយនៅភាគពាយព្យប្រទេសអង់គ្លេសបានបង្ខំចិត្តប្រើរ៉ូបូតរត់តុបន្ទាប់ពីជួបការលំបាកក្នុងការជួលបុគ្គលិកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។
ថៅកែភោជនីយដ្ឋាន The Chinese Buffet បានបញ្ចេញរ៉ូបូត BellaBotមួយគ្រឿងនៅក្នុងរាល់ភោជនីយដ្ឋានទាំង ៤ ក្នុងទីក្រុងលីវើភូល ទីក្រុងសេនហេឡិន ទីក្រុងបូលតុន និងទីក្រុងវីហ្គែន ដើម្បីបម្រើអាហារដល់ភ្ញៀវ។
នៅពេលភោជនីយដ្ឋានអាហារប៊ូហ្វេនេះបានបើកឡើងវិញបន្ទាប់ពីការបិទខ្ទប់ចុងក្រោយបំផុត ម្ចាស់របស់វាបានសម្រេចចិត្តបម្រើអាហារដល់មនុស្សនៅតុ ដែលបញ្ជាតាមរយៈកម្មវិធីទូរស័ព្ទជាជាងឱ្យភ្ញៀវមកយកអាហារដោយខ្លួនឯង។
រឿងនេះបានបន្ថែមសម្ពាធធ្ងន់ថែមទៀតលើបុគ្គលិកដែលកំពុងមានចំនួនតិច នេះបើយោងតាមម្ចាស់ហាងគឺលោក ប៉ាវឡូ ហ៊ូ និងលោក ភីតធឺ វូ ដែលនិយាយថា រ៉ូបូត BellaBots បានបង្ហាញពីការពេញនិយមសម្រាប់អ្នកញ៉ាំអាហាររួចទៅហើយ។
តម្លៃសម្រាប់មនុស្សយន្តមុខរួសរាយរាក់ទាក់នេះគឺ ២០.០០០ ដុល្លារ ដែលថោកជាងតម្លៃនៃការជួលអ្នករត់តុស៊ីប្រាក់ឈ្នួលអប្បបរមា ៤០ ម៉ោងក្នុងមួយសប្តាហ៍។
វីដេអូជាច្រើនបានបង្ហាញរ៉ូបូត Bella ដែលមានមុខជាសត្វឆ្មាបើកភ្នែកធំៗ កំពុងដើរពេញជាន់ភោជនីយដ្ឋាន បង្ហាញអាហារឆ្ងាញ់ៗដល់អតិថិជនដែលមានចិត្តសប្បាយរីករាយ៕
រ៉ូបូត BellaBot កំពុងបម្រើអាហារនៅតាមភោជនីយដ្ឋាន The Chinese Buffet នៅអង់គ្លេស