ដោយៈ ជា សីហៈ​/​ភ្នំពេញៈ មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ បានរៀបចំ​កិច្ចប្រជុំ​ពិនិត្យ​នូវ​វឌ្ឍនភាព​ការងារ​អាស៊ាន​ផ្នែក វប្បធម៌​និង​សិល្បៈ សម្រាប់​ឆ្នាំ​២០២២-២០២៣​។

​កិច្ចប្រជុំ​នេះ ត្រូវបាន​ចូលរួម​ដោយ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ ដោយ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ ថ្នាក់ដឹកនាំ កិច្ចការ​អាស៊ាន និង​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ពិគ្រោះ​ពិភាក្សា និង​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​និង​ចក្ខុវិស័យ​នៃ​ការអនុវត្ត​ការងារ​អាស៊ាន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព បន្ថែមទៀត សម្រាប់​ឆ្នាំ​២០២២-២០២៣ អំឡុង​ពេលដែល កម្ពុជា ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេលខាងមុខ ។​

​ឆ្នាំ ២០២២ នេះ កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ថា​នៈ​ជា​ប្រធាន​អាស៊ាន​ប្តូ​វេន​ប្រចាំឆ្នាំ ហើយ​នៅ​ល្ងាច​ថ្ងៃនេះ វេទិកា​ទេសចរណ៍​អាស៊ាន​នឹង​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៕​/PC