សញ្ជាតិ​ខុសគ្នា​តែមាន​គោលដៅ​រួម​ដូចគ្នាៈ​យុវជន​ចិន និង​ភូមា​រួមសហការ​គ្នា​អនុវត្តន៍​គម្រោង​សាងសង់ បំពង់​បញ្ជូន​ប្រេង​និង​ឧស្ម័ន ចិន​-​មី​យ៉ាន់​ម៉ា​

1394
ចែករម្លែក

​នៅពេល​ជិត​ចូល​បុណ្យ សែន នំចាំង​ចិន ប្រទេស​មី​យ៉ាន់​ម៉ា​មាន អាកាសធាតុ​ក្តៅ​ខ្លាំង ហាក់ដូចជា​ឆ្នាំង ចំហុយ​មួយ ។ ក្នុង​ទីស្នាក់ការ​ប្រចាំ​នៅ ប្រទេស​មី​យ៉ាន់​ម៉ា​នៃ​គម្រោង​សាងសង់ បំពង់​បញ្ជូន​ប្រេង និង​ឧស្ម័ន​ចិន​-​មី​យ៉ាន់​ម៉ា អ្នកនាង វ៉ាង ទី មកពី​ភាគ ឦសាន​នៃ​ប្រទេស​ចិន ដែល​កើត​ក្រោយ ឆ្នាំ​១៩៨៥​នោះ កំពុងតែ​រៀបចំ វ៉ាលិស​។ បី​ថ្ងៃក្រោយ អ្នកនាង​នឹង ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ជាមួយ​ប្តី របស់គាត់ ។ ចំណែក​ក្នុង​ទីស្នាក់ការ កណ្តាល​ប្រចាំ​នៅ​ក្រុង​ម៉ាន់​ដា​ឡេ បុរស ភូមា​ម្នាក់​ឈ្មោះ ចាំង ចា​ហ្វូ កំពុង​រៀបចំ​អីវ៉ាន់​ដើម្បី​ចេញទៅ​ថតរូប​នៅ​ការដ្ឋាន សាងសង់​បំពង់​បញ្ជូន​ប្រេង និង​ឧស្ម័ន ។​
​ ​
​យុវជន​ទាំងពីរ​នាក់​នោះ ម្នាក់ ទើប​បញ្ចប់​បេសកកម្ម​ហើយ​ប្រុង​នឹង ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ឯ​ម្នាក់ទៀត ទើប​ចេញដំណើរ​ទៅធ្វើ​ការ ដោយ បានបង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​យុវជន​ចិន​និង ភូមា ដែល​ធ្វើការ​នៅក្នុង​គម្រោង​សាង សង់​បំពង់​បញ្ជូន​ប្រេង និង​ឧស្ម័ន​ចិន​-​មី​យ៉ាន់​ម៉ា ។​
​ ​
​អ្នកនាង វ៉ាង ទី ធ្វើការ​នៅ ការិយាល័យ​នេះ​ជិត​៤​ឆ្នាំ​ហើយ ។ តាមពិត អ្នកនាង​ធ្លាប់​បន្ត​ការសិក្សា​នៅ ប្រទេស​ជប៉ុន ។ ៥​ឆ្នាំមុន គាត់​សម្រេច ចិត្ត​ទៅធ្វើ​ការ​នៅ​គម្រោង​នេះ តែ​គាត់ យល់​យ៉ាងច្បាស់​ថា នេះ​គឺជា​ការងារ ដ៏​លំបាក​មួយ ដែល​ត្រូវ​ចាក​ចេញពី​ស្រុក កំណើត និង​រស់នៅ​ដោយ​បែងចែក​ពី គ្រួសារ ។​
​ ​
​អ្នកនាង​បាន​បញ្ជាក់ថា ខ្ញុំ​មាន កិត្តិយស​ណាស់ ដែល​បាន​ធ្វើជា​អ្នក សាក្សី​នៃ​ការរីកចម្រើន​លូតលាស់​របស់ គម្រោង​បំពង់​បញ្ជូន​ប្រេង​និង​ឧស្ម័ន​ចិន​-​មី​យ៉ាន់​ម៉ា​នេះ ជាពិសេស​ប្រជាជន មី​យ៉ាន់​ម៉ា និង​ចិន​អាច​ប្រើ ប្រាស់​ឧស្ម័ន ធម្មជាតិ តាមរយៈ​ការខិតខំ​ប្រឹងប្រែង របស់​យើងខ្ញុំ ។​
​ ​
​លោក ចាំង ចា​ហ្វូ ជា​ប្រុស​ម្នាក់ ដែល​មិនសូវ​ចូលចិត្ត​និយាយស្តី ។ គាត់​ជា​តំណាង​ដ៏​ឆ្នើម​របស់​បុគ្គលិក មី​យ៉ាន់​ម៉ា​ជាង​៩០០​នាក់ ក្នុង​គម្រោង សាងសង់​បំពង់​បញ្ជូន​ប្រេង និង​ឧស្ម័ន ចិន​-​មី​យ៉ាន់​ម៉ា​នេះ ។ តាំងពី​ឆ្នាំ ២០១១ ដែល​លោក​ចាប់ផ្តើម​ចូលធ្វើការ​នៅ ទីនេះ​រហូតមក​ដល់ពេល​បច្ចុប្បន្ន លោក បាន​ប្រើប្រាស់​កាមេរ៉ា​របស់លោក ដើម្បី កត់ត្រា​នូវ​ដំណើរ​វិវឌ្ឍន៍​របស់​បំពង់ បញ្ជូន​ប្រេង និង​ឧស្ម័ន​នេះ ។ លោក​បាន បញ្ជាក់ថា បំពង់​បញ្ជូន​ប្រេង និង​ឧស្ម័ន នេះ​មិន​ត្រឹមតែ​បាន​នាំមក​នូវ​ចំណូល​ដ៏​ច្រើន ដល់​ខ្ញុំ​នោះទេ ហើយ​បានធ្វើឱ្យ​ខ្ញុំ ទទួលបាន​ចំណេះដឹង បទពិសោធន៍ និង មិត្តភក្តិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ។ បើ​ខ្ញុំ មិនបាន​ធ្វើការ​នៅទីនេះ គឺ​មិនអាច ស្គាល់​មិត្ត​ល្អ​មកពី​ប្រទេស​ចិន​ដ៏​ច្រើន នោះទេ ។​
​ ​
​លោក​បន្តទៀតថា ពិតមែនតែ យុវជន​ចិន​និង​ភូមា​មាន​ចរិត និង សញ្ជាតិ​ខុសគ្នា​ក៏ដោយ ក៏ប៉ុន្តែ​យើង​មាន គោលដៅ​រួម​ដូចគ្នា ។ រាល់ពេល​ខ្ញុំ និយាយ​ទូរស័ព្ទ​ជាមួយ​ឪពុកម្តាយ​របស់ ខ្ញុំ​ពួកគាត់​តែងតែ​ផ្តាំផ្ញើ ឱ្យ​ខ្ញុំ​ខិតខំ​ធ្វើ ការ ។ ជា​រៀង​រហូតមក ខ្ញុំ​ធ្វើការ​ដោយ យកចិត្តទុកដាក់ ពីព្រោះ​ស្មារតី​ឧស្សាហ៍ ព្យាយាម គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់ ជំរុញ​ការអភិវឌ្ឍ​នៃ​បណ្តា​ប្រទេស​នានា ។​
​ ​
​លោក​បាន​បញ្ជាក់ទៀតថា ទោះបីជា​ការងារ​សាងសង់​បំពង់​បញ្ជូន ប្រេង​និង​ឧស្ម័ន​ចិន​-​មី​យ៉ាន់​ម៉ា​នេះ​មាន ក្តី​លំបាក​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ​កន្លែង ដែលមាន​យុវជន​ច្រើន​តែងតែ​ប្រកប ទៅដោយ​កម្លាំង​រស់​រវើក ។ នៅពេល ទំនេរ យុវជន​ចិន និង​ភូមា​ចូលចិត្ត ហូបបាយ និង​លេង​សប្បាយ​ជាមួយគ្នា ឬក៏​រួមគ្នា​អបអរ បុណ្យប្រពៃណី​ភូមា ពីព្រោះ​យើងទាំងអស់គ្នា​ជា​បងប្អូន​មក ពី​ប្រទេស​ដែលមាន​ទឹកដី​នៅជាប់​គ្នា ៕ ដោយ ហ៊ូ យាន់​ហាង​

ទីតាំងផ្សាយពាណិជ្ជកម្ម