​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រតាប់ប្រញាល់​

(—​ញ៉ា​ល់​)

​កិរិយាវិសេសន៍​

​ដែល​ប្រញឹកប្រញាប់​រួសរាន់​បន្ទាន់ពេល​ពេក​ឬ​បន្ទាន់ការ​ហួសពេក​
​បង​, ចុះ​មានធុរៈ​អ្វី ក៏​អញ្ជើញ​ប្រតាប់ប្រញាល់​អី​ម្ល៉េះ ?; ការ​ប្រតាប់ប្រញាល់​, ដំណើរ​ប្រតាប់ប្រញាល់ ។​

​គុណសព្ទ​

​ដែល​ប្រញឹកប្រញាប់​រួសរាន់​បន្ទាន់ពេល​ពេក​ឬ​បន្ទាន់ការ​ហួសពេក​
​បង​, ចុះ​មានធុរៈ​អ្វី ក៏​អញ្ជើញ​ប្រតាប់ប្រញាល់​អី​ម្ល៉េះ ?; ការ​ប្រតាប់ប្រញាល់​, ដំណើរ​ប្រតាប់ប្រញាល់ ។​

​ប្រថាប់​

​កិរិយាសព្ទ​

( ស​. ប្រះ​ទ័​ប អ​. ថ​. ប្រៈថាប់ “​ឈប់​, ឈរ​, អង្គុយ​” រ​. ស​. ) ខ្មែរ​យើង​ប្រើពាក្យ​នេះ​ជា រ​. ស​. ថា គង់​, គង់នៅ​
​ទ្រង់​ប្រថាប់ ។ ប្រថាប់ត្រា បោះត្រា ។​

​ប្រធានាធិបតី​

(​ប្រ​ធានា​ធិ​ប៉ៈ​ដី​)

នាមសព្ទ​

( សំ​. ប្រធាន + អធិប​តិ​; បា​. បធាន + អធិប​តិ ) អ្នក​ដែលជា​ធំចម្បង​ជាងគេ​ទាំងអស់ ។ អ្នកធំ​ដែល​ប្រជាជន​រើស​ឲ្យ​ធ្វើជា​អធិបតី​ក្នុងប្រទេស ( ជា​ជំនួស​ក្សត្រិយ៍​ទ្រង់​រាជ្យ ) ។​

​រណ្ដាប់​

នាមសព្ទ​

​វត្ថុ​សម្រាប់ធ្វើ​ទាន​ឬ​សម្រាប់​ទទួលភ្ញៀវ​, គ្រឿង​ទេយ្យទាន​; ទ្រនឹប​គ្រូ​; គ្រឿង​បណ្ណាការ​
​រៀប​រណ្ដាប់​បុណ្យ​, រណ្ដាប់ទេយ្យទាន​; រៀប​រណ្ដាប់​គ្រូ​, រៀប​រណ្ដាប់​ការ ( អាពាហ៍ពិពាហ៍ ) ។​

​រនាប​

​នាមសព្ទ​

​ចម្រៀកឫស្សី​ឬ​ឈើ​ជាដើម ដែល​លួស​ឬ​ឈូស​ស្អាត សម្រាប់​ក្រាល​សេនាសនៈ​មានផ្ទះ​ជាដើម​
​រនាបឫស្សី​, រនាបឈើ​, រនាប​ស្លាតាឱន ។​