ដោយៈ ជា សីហៈ/ភ្នំពេញៈ វិទ្យាស្ថានបចេ្ចកសកម្មភាពមីន ខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកបោសសម្អាតមីនជំនាន់ទី១៤២(អ្នកបន្តវេន) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈ ពេល៣ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២នេះតទៅនឹងមានសិក្ខាកាមចូលរួម សរុបចំនួន៣០១នាក់ ក្នុងនោះសិក្ខាកាមដែលជាស្ត្រីចំនួន១០១នាក់។
លោកបានបន្តថា វគ្គហ្វឹកហ្វឺននេះត្រូវហ្វឹកហ្វឺនលើទ្រឹស្ដីមានចំនួន១៦០ម៉ោង និងការអនុវត្តលើទីលានជាក់ស្តែងចំនួន៣២០ម៉ោង ដោយមិនគិតម៉ោងកីឡា ម៉ោងលំហាត់របៀប និងជំនាញសង្គមកិច្ចឡើយ។
នាឱកាសនោះលោកក៏បានជូនពរសំណាងល្អនិងឆ្លងផុតសមរភូមិជីវិតនិងជីវភាព ថ្មីនៃការហ្វឹកហ្វឺនអាជីពជាអ្នកជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមលើកទី១៤២នេះ ៕/PC