ដោយៈ ដេប៉ូ / ភ្នំពេញៈ កាលពីពេល​ថ្មីៗ​នេះ អ្នកជំនាញ ថត​សត្វ​កែះ ដែលជា​សត្វ​ដ៏​កម្រ នៅលើ​ពិភពលោក បាន តាមរយៈ Camera trap នៅក្នុង​តំបន់​ការពារ ធម្មជាតិ​កម្ពុជា​។​

​សត្វ​កេះ​ទាំងនេះ ត្រូវគេ​ថត​បាន ដែល​វា​កំពុង​រស់នៅ យ៉ាង​សុខសាន្ត ជាមួយ សត្វ​ដទៃ​ជាច្រើន​ទៀត ក្នុង​តំបន់ការពារធម្មជាតិ របស់​ប្រទេស​កម្ពុជា ក្នុងភូមិ​សាស្ត្រ ខេត្តពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង​។​

​គួរ​បញ្ជាក់ថា សត្វ​កែះ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​៖ Southern Serow ឈ្មោះ​វិទ្យាសាស្ត្រ​៖ Capicornis milneedwardsis)​។ សត្វ​កែះ មាន​សម្បុរ​ខ្មៅ​ប្រផេះ និង រោម​វែងៗ​ស្តើង​។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង ផ្នែក​ក្រោម​នៃ​ជើង ចាប់ពី​ក្បាលជង្គង់​ចុះ មាន​ពណ៌​ចម្រុះ​ខ្មៅ​-​ប្រផេះ​-​លឿង​។ សត្វ​កែះ មាន​ស្នែង​ដូច​សត្វ​ពពែ ដុះ​កោង​ទៅ​ក្រោម​បន្តិច ប្រវែង​ប្រហែល ២៨០ ស​.​ម ពណ៌​ខ្មៅ និង​មាន​គន្លាក់ៗ ជា​រង្វង់​នៅ​ផ្នែក​គល់​ស្នែង​។ វា​ចូលចិត្ត​ព្រៃភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់ៗ ដែលមាន​គំរប​ព្រៃ និង​មាន​ស្រទាប់ រុក្ខជាតិ​ថ្នាក់ក្រោម​ច្រើន​។​

​សត្វ​កែះ ស្ថិតក្នុង​ក្រុម​ប្រភេទ មាន​ដោក​ម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ ជា​សាកល​៕/V