ដោយៈសុផល/ភ្នំពេញៈក្នុងរយៈពេល២ឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧស្សាហកម្មម្ហូបអាហារត្រូវបានចាត់ទុកជាវិស័យដែលទទួលរងផលប៉ះពាល់តិចតួច ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានាបច្ចុប្បន្ន មានភាពធូរស្រាលបានល្អជាងមុន ជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគលើវិស័យនេះ។
គម្រោងសួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំដំបូងគេក្នុងរាជធានីភ្នំពេញដែលមានចំងាយតែ ២,៥ គីឡូម៉ែត្រស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជិតនឹងបើកដំណើរការ វានាំមកនូវការស្ទូចត្រី តន្ត្រី អាហារ និងទេសចរណ៍សម្រាប់ថ្ងៃឈប់សម្រាក។ ក្នុងនោះផងដែរ គម្រោងនេះបានប្រកាសទទួលចុះឈ្មោះជួលគម្រាង មានដូចជាផ្លូវ អាហារសម្រន់ បារ ផ្សារទំនើប ហាងកាហ្វេ ហាងភេសជ្ជៈជាដើម។
សួនច្នៃប្រឌិតស្ទូចត្រីខ្នាតធំដំបូងគេក្នុងរាជធានីភ្នំពេញ (ទីធ្លាលេខ៣ Courtyard No.3) គ្របដណ្តប់លើផ្ទៃដី ៤៥.០០០ ម៉ែត្រការ៉េ មានច្រកទ្វារបួនផ្លូវធំទូលាយ គុណសម្បត្តិភូមិសាស្ត្ររបស់គម្រាងរួមមានៈ ចំងាយត្រឹមតែ ២,៥ គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ការដឹកជញ្ជូនងាយស្រួល ទីតាំងល្អ ចរាចរណ៍ធំទូលាយ ចំណតរថយន្តងាយស្រួល និងជាកន្លែងប្រមូលផ្តុំលំហូរអ្នកដំណើរគ្រប់ទិសទី។អត្ថប្រយោជន៍ទីពីរគឺគម្រាងមានផ្ទៃដីទំហំធំ និងមានបរិយាកាសល្អ វាមានកន្លែងធំទូលាយទំហំ រហូតដល់៤៥.០០០ ម៉ែត្រការ៉េ និងមានហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងពេញលេញ។
អត្ថប្រយោជន៍ផ្សេងទៀតរួមមាន ការធ្វើពិពិធកម្មទម្រង់អាជីវកម្ម ផ្តល់ឱ្យសហគ្រិន និងអតិថិជននូវជម្រើសផ្សេងៗគ្នា ហើយគ្រួសារទាំងក្មេងទាំងចាស់អាចទទួលបានសេចក្តីរីករាយពីអាហារឆ្ងាញ់ៗ។ មានភោជនីយដ្ឋានចំនួន ៦២នៅលើបឹង Diaoyutai ដែលមានទេសភាពរីករាយ និងឯកជនភាពល្អ សមរម្យសម្រាប់ការជួបជុំគ្រប់ប្រភេទ។ ផ្លាហ្សាតន្ត្រី និងអាហារដ៏ធំ គីជាកន្លែងបរិភោគអាហារសាធារណៈ និងមានឆាកតន្ត្រី ភ្លើង សំឡេង និងអេក្រង់អេឡិចត្រូនិចដែលអាចអតិថិជន រីករាយជាមួយតន្ត្រី និងអាហារដ៏មានឱជារស ៕