ដោយៈសុផល/ភ្នំពេញៈវិទ្យាស្ថានបារាំងនៅកម្ពុជានឹងសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី២០ខែមករាឆ្នាំ២០២២នូវរដូវកាលវប្បធម៌ដំបូងនៃកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន៖ វដ្តនៃស្ថាបត្យកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព! ក្នុងរយៈពេលមួយខែនេះ សាធារណជនទាំងអស់គ្នា ដែលរស់រាជធានីភ្នំពេញនឹងអាចទស្សនាការតាំងពិព័រណ៍ចំនួនបីនៅទីក្រុងនៅថ្ងៃអនាគត។ពិព័រណ៍នេះមានឈ្មោះថា”ភ្នំពេញ ទីក្រុងមានជីជាតិ”។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបារាំងនៅកម្ពុជាបានឱ្យដឹងថា នៅពីក្រោយគម្រោងរបស់អ្នករៀបចំតំបន់បៃតងឬគម្រោង របស់ស្ថាបត្យករគឺតែងតែមានសំណួរអំពីការរស់នៅរបៀបថ្មីក្នុងពិភពលោកនិងការសម្របបែបផែននៃការផលិតទៅនឹងរបៀបថ្មីនេះ។ ពិព័រណ៍ផ្សេងៗដែលមាននៅក្នុងស៊េរីព្រឹត្តិការណ៍នេះ គឺដើម្បីដាក់គ្រឹះគំរូលំនៅដ្ឋានថ្មីៗ ដែលគិតគូរពីបញ្ហាបរិស្ថាន សេដ្ឋកិច្ចនិងការផ្លាស់ប្តូរ ដែលកំពុងលុកលុយសង្គមនាពេលបច្ចុប្បន្ន។
ការពង្រីកទីក្រុងមួយដែលកំពុងផ្លាស់ប្ដូរ ៖ ការដាក់ឱ្យមានកន្លែងបៃតងគឺចាំបាច់ណាស់ ដើម្បីឱ្យទីក្រុងអភិវឌ្ឍផ្សាភ្ជាប់នឹងបរិស្ថានធម្មជាតិ។ ការសាងសង់ទីក្រុងមួយដែលទំនើប ៖ គិតពីថាតើដើមឈើត្រូវដាក់នៅកន្លែងណា? ពេលខ្លះក៏រក្សាទុក ពេលខ្លះក៏ដាំបន្ថែមពោលគឺស្ថាបត្យករ អ្នករៀបចំទីក្រុង និងអ្នករៀបចំតំបន់បៃតង តែងតែគិតគូរពីដើមឈើ។
ដូច្នេះតើធ្វើដូចម្តេចដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ? តើគួរថែរក្សាបេតិកភណ្ឌស្ថាបត្យកម្មរបស់ទីក្រុងភ្នំពេញទេ? តើកន្លែងណាដែលត្រូវរៀបឱ្យមានសួន? ដាំ តម្រឹម តម្រង់ នៅហាលវាល នៅខាងក្នុង ដាំរង្វើល ដាំចម្រុះ ដាំញឹក កាយ សាងសង់…រង់ចាំ ឬគ្រាន់តែទុកចោលឱ្យស្មៅដុះ។ ការថែរក្សាកន្លែងរស់នៅ និងបរិស្ថានរបស់វា គឺជាពាក្យគន្លឹះនៃការតាំងពិព័រណ៌នារដូវកាលនេះ “ទីក្រុងមានជីជាតិ” ដែលជាដំណើរពិតមួយឆ្លងកាត់បេះដូងនៃរាជធានីភ្នំពេញ។
នៅព្រឹត្តិការណ៍សំខាន់ៗ នៃរដូវកាលវប្បធម៌នេះ រួមមានការតាំងពិព័រណ៍ចំនួនបី៖ “បង្កើតមន្តស្នេហ៍ពិភពលោកជាថ្មី៖ ស្ថាបត្យកម្ម ទីក្រុង ការផ្លាស់ប្តូរ” នៃទីក្រុងស្ថាបត្យកម្ម និងបេតិកភណ្ឌ (la Cité de l’architecture et du patrimoine)(ក្រុងប៉ារីស) “AJAP – កម្រងរូបថតនៃស្ថាបត្យករ និងទេសភាពករវ័យក្មេង ២០១៨” និង “ការប្រកួតប្រជែងស្ថាបត្យកម្ម ពានរង្វាន់ URBA-IFC៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃច្រាំងទន្លេមេគង្គ”។
ការតាំងពិព័រណ៍ទាំងនេះត្រូវបានអមដោយវដ្តនៃសន្និសីទវេទិកាតុមូល ការបញ្ជាំងខ្សែរភាពយន្ត និងវដ្តស្ថាបត្យកម្ម ក៏ដូចជាដំណើរទស្សនាពិព័រណ៍អមដោយអ្នកសម្របសម្រួល។
យោងតាមកម្មវិធីដែលរៀបចំបញ្ជាក់ថា រដូវកាលវប្បធម៌អំពីទីក្រុងថ្ងៃស្អែកចាប់ពីថ្ងៃទី ២០ ខែមករាដល់ថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២២។
. ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា វេលាម៉ោង ១០ព្រឹក នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្ពោធការតាំងពិព័រណ៍ “ AJAP – កម្រងរូបថតនៃស្ថាបត្យករ និងទេសភាពករវ័យក្មេង ២០១៨ ”។
. ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា វេលាម៉ោង ៤រសៀល នៅសារមន្ទីជាតិ សម្ពោធការតាំងពិព័រណ៍ “ ការប្រកួតប្រជែងស្ថាបត្យកម្ម៖ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃច្រាំងទន្លេមេគង្គ ”។
. ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា វេលាម៉ោង ៦:៣០ល្ងាច នៅវិទ្យាស្ថានបារាំង សម្ពោធការតាំងពិព័រណ៍ “ បង្កើតមន្តស្នេហ៍ពិភពលោកជាថ្មី ”។
កម្មវិធីបង្ហាញម៉ូដប្រកបដោយភាពច្នៃប្រឌិត និងច្នៃប្រឌិតដោយ ស៊ីលវាំង លីម, អេរិក រេស៊ីណា, រ៉ុមីដា គេធ និង តូម៉ាស ចាសហ្វ្រេ នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំង។
. ថ្ងៃអង្គារ ទី ១ ខែកុម្ភៈ វេលាម៉ោង ៦:៣០ល្ងាចៈសន្និសីទ “បេតិកភណ្ឌក្រោយសម័យអង្គរ៖ បញ្ហាប្រឈមនៃការការពារ” ជាមួយអ្នកម្នាង ស៊ីសុវត្ថិ ម៉ែនច័ន្ទទេវី ស្ថាបត្យករ និងសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
. ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ វេលាម៉ោង ៣រសៀលៈការបញ្ចាំង និងជជែកពិភាក្សាផ្លាស់ប្តូរគំនិតលើខ្សែភាពយន្ត ” The Man Who Built Cambodia ” និង ” Les siècle de Le Corbusier ” ដោយមានវត្តមានរបស់លោក Christopher Rompré ដែលជាអ្នកដឹកនាំរឿង។
. ថ្ងៃអង្គារ ទី ៨ ខែកុម្ភៈ វេលាម៉ោង ៦:៣០ល្ងាចៈសន្និសីទ “ស្ថាបត្យកម្មប្រកបដោយនិរន្តរភាព៖ ស្លាក ” Bas-carbone ” ឬ low CO2 ជាមួយ Yvon Chalm ស្ថាបត្យករ និងសហស្ថាបនិកនៃទីភ្នាក់ងារ ACYC។
. ថ្ងៃពុធ ទី ៩ ខែកុម្ភៈ វេលាម៉ោង ៦:៣០ល្ងាចៈការបញ្ចាំងភាពយន្តក្រៅអគារ ” Mon Oncle ” ដោយ Jacques Tati (១៩៥៨)
. ថ្ងៃសៅរ៍ ទី១២ ខែមករា វេលាម៉ោង ៣រសៀលៈការចាក់បញ្ចាំងខ្សែភាពយន្ត ” Playtime ” ដោយ Jacque Tati (១៩៦៧)
. ថ្ងៃពុធ ទី ១៦ ខែកុម្ភៈ វេលាម៉ោង ៦:៣០ល្ងាចៈការបញ្ចាំងភាពយន្តក្រៅអគារ “ កោះពេជ្រ ” ដោយ ដាវី ជូ (២០១៦)
. ទស្សនាពិព័រណ៍ជាមួយនឹងអ្នកសម្របសម្រួលខាងផ្នែកវប្បធម៌តាមរយៈការចុះឈ្មោះជាមុន [email protected]។
វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) គឺជាឧបករណ៍របស់ក្រសួងការបរទេសបារាំង និងការអភិវឌ្ឍន៍អន្តរជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌នៅខាងក្រៅប្រទេសបារាំង។ ដូច្នេះហើយ វាដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ក្នុងវិស័យវប្បធម៌ សិល្បៈ ការអប់រំ និងបណ្តុះបណ្តាល។ យើងផ្តល់ជូននូវកម្មវិធីផ្សេងៗគ្នាពេញមួយឆ្នាំ (ការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត ការប្រគំតន្ត្រី សន្និសីទ) ជាមួយនឹងបេសកកម្មផ្សព្វផ្សាយវប្បធម៌បារាំងក្នុងន័យទូលំទូលាយ (សិល្បៈទស្សនីយភាព ភាពយន្ត តន្ត្រី អក្សរសិល្ប៍ ភាសាបារាំង ការចម្អិនអាហារ និងសិល្បៈនៃការរស់នៅ។ …) លើសពីកម្មវិធីធម្មតានេះ វិទ្យាស្ថានបង្កើតគម្រោងជាមួយដៃគូក្នុងស្រុកដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវប្បធម៌៕សរន
រូបថតៈវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC)