ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ប្រកាសនីយបត្រ
(—សៈនីយៈប័ត)
នាមសព្ទ
( សំ. ប្រកាឝនីយ + បត្រ; បា. បកាសនីយ “ដែលគួរសម្ដែង” + បត្ត ” ស្លឹក, ក្រដាស” ) សំបុត្រសម្ដែងគុណសម្បត្តិរបស់បុគ្គលអ្នកមានចំណេះវិជ្ជាអ្វីមួយគ្រប់គ្រាន់ គួរដល់កិច្ចការហើយ ( សញ្ញាបត្រ ) ។
ប្រដាក់ប្រទុក្ខ
គុណសព្ទ
ដែលមានទុក្ខមានព្រួយដូចគេលើកដាក់ៗរឿយៗ ឥតស្រាក ។
ប្រដាប់
កិរិយាសព្ទ
តាក់តែង, ស្អិតស្អាង, រៀបចំ ។
នាមសព្ទ
គ្រឿងសម្រាប់ប្រើប្រាស់ (គ្រប់យ៉ាង)
មានគ្រប់ប្រដាប់អស់ហើយ ឥតខ្វះអ្វីទេ ។
រងាប់
កិរិយាវិសេសន៍
ស្កាល, អន់, ថយចុះ, ស្ងប់
ភ្លើងរងាប់, កមរងាប់, ពិសរងាប់ ។
រង៉ាប់រងួ
កិរិយាវិសេសន៍
ដែលមួម៉ៅ ត្អួរចុះត្អួរឡើង
ខឹងរង៉ាប់រងួ ។