ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ប្រមាណបត្រ
(ប្រៈម៉ាណៈប័ត)
នាមសព្ទ
( សំ. ) សំបុត្របរិសុទ្ធិ គឺសំបុត្រប្រាប់បរិសុទ្ធិរបស់បុគ្គលអ្នកមានដំណើរចេញទៅកាន់ទី កាន់ប្រទេសដទៃ ។ វេវ. សុទ្ធិបត្រ, សុទ្ធិលិខា; លិខិតគោចរ, លិខិតឆ្លងដែន . . . ។
ប្រមាណបុរស
(ប្រៈម៉ាណៈបុរ៉ស់)
នាមសព្ទ
( សំ. ប្រមាណបុរុឞ ) អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី ( ចៅក្រម ) ។ វេវ. និរណេត្រ ។
រង៉ាប់រងើ
កិរិយាវិសេសន៍
ដែលងេងងោងឬងេងើរកកល់ក្អួតចង្អោរ ព្រោះពុលថ្នាំជាដើម ។
គុណសព្ទ
ដែលងេងងោងឬងេងើរកកល់ក្អួតចង្អោរ ព្រោះពុលថ្នាំជាដើម ។
រចនាប័ទ្ម
(រៈចៈន៉ាប័ត)
នាមសព្ទ
( សំ. រចនា “ការតាក់តែង” + បទ្ម “ឈូក” ; បា. រចនា + បទុម ) ក្បាច់ត្របកឈូក ( ហៅ រចនាបទុម ក៏បាន ) : ក្បាច់រចនាប័ទ្ម ឬ រចនាបទុម គឺក្បាច់ត្របកឈូកផ្ងារ ឬឈូកផ្កាប់ ឬក៏ទាំងផ្ងារទាំងផ្កាប់
បល្ល័ង្កព្រះរចនាប័ទ្ម ។
រម្ងាប់
កិរិយាសព្ទ
ធ្វើឲ្យរងាប់, ឲ្យស្ងប់, ឲ្យបាត់ស្ងាត់, ឲ្យវិនាស
រម្ងាប់រោគ, រំងាប់ចង្រៃ, រំងាប់ពាក្យចម្រូងចម្រាស់ ។