​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រមាត់កង្កែប​

(–​ម៉ាត់​–)

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដុះ​វារ​រាប​ក្រាប​ផ្ទាប់​នឹង​ដី​សើម ដូចគ្នា​នឹង​ប្រមាត់ដី ប៉ុន្តែ​ស្លឹក​រួញ​ជ្រួញៗ សណ្ឋាន​ប្រមាត់កង្កែប ។​

​ប្រលាំប្រកូវ​

(​ប្រ​ល៉័​ម​—)

​កិរិយាវិសេសន៍​

​ខ្ជីខ្ជា​, ច្រកាចច្រកូវ ( ច្រើន​សរសេរ ប្រឡាំប្រកូវ ជាង )
​ធ្វើការ​ប្រឡាំប្រកូវ​, សរសេរ​ប្រឡាំប្រកូវ​ឲ្យ​តែ​បាន ។​

​ប្រសាទរូប​

(​ប្រសា​ទៈ​—)

​នាមសព្ទ​

( សំ​.; បា​. បសាទ​រូប ) រូប​ដែល​ទទួល​សម្ផស្ស​ដឹង​អារម្មណ៍ ( មាន​កែវភ្នែក​ដែល​មើលឃើញ​រូប​ជាដើម ) ។ ប្រសាទរូប​មាន ៥ គឺ ចក្ខុប្រសាទ​, សោត​ប្រសាទ​, ឃានប្រសាទ​, ជិវ្ហា​ប្រសាទ​, កាយ​ប្រសាទ ( មាន​សណ្ឋាន​ទីទៃ​ពីគ្នា ) ។​

​ប្រសិនណាបើ​

​និបាតសព្ទ​

​ដូចគ្នា​នឹង ប្រសិនបើ ។​

​ប្រឡាំប្រកូវ​

( ម​. ព​. ប្រលាំប្រកូវ ) ។​