ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ផរណាបីតិ
(ផៈរ៉ៈណាប៉ីតិ)
នាមសព្ទ
( បា. ) បីតិដែលកើតផ្សព្វផ្សាយជ្រួតជ្រាបសព្វសព៌ាង្គកាយ ( ពាក្យសម្រាប់ប្រើក្នុងសមថភាវនា ) ។
ព្រនាក់ខ្សែត្បាញ
នាមសព្ទ
ដោះស្ត្រីដែលមានសណ្ឋានរៀវចុងងស្ទើតទាំងគូ
ដោះព្រនាក់ខ្សែត្បាញ ។
ព្រនាក់បំពង់
នាមសព្ទ
អ្នកទំនុកទុកចិត្តដែលតាមកំដរជាគ្នា
មានព្រនាក់បំពង់តាមជានិច្ច ។
រយាប
កិរិយាវិសេសន៍
ដែលរង្វើលៗ មួយៗស្បើយៗ
ដំណើររយាប, សម្ដីរយាប; ដើររយាបៗ, សូត្រធម៌រយាបៗ ។
គុណសព្ទ
ដែលរង្វើលៗ មួយៗស្បើយៗ
ដំណើររយាប, សម្ដីរយាប; ដើររយាបៗ, សូត្រធម៌រយាបៗ ។
រលាប
កិរិយាវិសេសន៍
ដែលសល់ឬដិតបន្តិចបន្តួចដូចគេលាប
ប្រេងដូងនៅសល់រលាបនឹងបាតដប, សម្លនៅសល់រលាបៗនឹងបាតឆ្នាំង; ជ្រលក់សំពត់ដិតរលាបៗ ។
គុណសព្ទ
ដែលសល់ឬដិតបន្តិចបន្តួចដូចគេលាប
ប្រេងដូងនៅសល់រលាបនឹងបាតដប, សម្លនៅសល់រលាបៗនឹងបាតឆ្នាំង; ជ្រលក់សំពត់ដិតរលាបៗ ។