ដោយ៖តារារិទ្ធ/ព្រះសីហុន៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានបានប្រកាសគាំទ្រទាំង ស្រុងនូវគំនិតផ្តួច ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ក្នុងនាមកម្ពុជាជាប្រធានអាស៊ានខ្ញុំសូមគាំទ្រឱ្យរដ្ឋ មន្ត្រីទេសចរណ៍អាស៊ានពិភាក្សានិងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ(Reopening of ASEAN Tourism) នៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុ។

ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហ គមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ក្នុងរយៈពេលខ្លីអាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈ “អាស៊ាន ដើម្បីអាស៊ាន (ASEAN For ASEAN) ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖«ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ ។ក្នុងនាមកម្ពុជាជាប្រធានអាស៊ានខ្ញុំសូមគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សានិងឯកភាពគ្នាប្រកាស បើកទេសចរណ៍អាស៊ានឡើង វិញ(Reopening of ASEAN Tourism) នៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុ» ។

ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញគឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់និងទំនុកចិត្តថា ជា “គោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាពដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល ។ ក្នុងន័យនេះសម្តេចបានគាំទ្រនូវកម្មវិធី“ទសចរណ៍ វ៉ាក់សាំង” ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាននិងគាំទ្រលើការដាក់ចេញយុទ្ធនាការ “អាស៊ានជាគោល ដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅនិង សុវត្ថិភាព។

សម្តេចតេចោនាយករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននិងស្ថាប័នសុខាភិបាលអាស៊ានត្រូវធ្វើការសិក្សានិងរៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស(Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាននិងស្នើឱ្យអាស៊ានគិតគូរពិ ចារណាក្នុងការសម្រួលលក្ខខណ្ឌនៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់ ៕