ដោយ៖តារារិទ្ធ/ព្រះសីហនុ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានអាស៊ានបានសំដែងការគាំទ្រគំនិតផ្ដួចផ្ដើមសម្រាប់បណ្តា ប្រទេសអាស៊ានក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាលក្នុងឧស្សាហកម្មទេសចរណ៍ដែលជាយន្តការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាបាននូវដំណើរការអាជីវ កម្មទេសចរណ៍ឡើងវិញផងនិងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួមជាអតិ បរមា។

ប្រមុខអាស៊ានបានថ្លែងគាំទ្រនេះនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហគមន៍សន្តិភាពនិងវាសនាតែមួយ» នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖«ខ្ញុំសូមគាំទ្រគំនិតផ្ដួចផ្ដើមសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការ រៀបចំការអនុវត្តវិធានសុខាភិបាលក្នុងឧស្សាហកម្មទេសចរណ៍ដែលជាយន្តការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាបាននូវដំណើរការអាជីវកម្មទេសចរណ៍ឡើង វិញផងនិងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួមជាអតិបរមា»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖កម្ពុជាបច្ចុប្បន្នបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “វិធានសុវត្ថិភាពទេសចរណ៍” (Tourism Safety Measures) និង “នីតិវិធីប្រតិបត្តិស្តង់ដា” (Standard Operating Procedures – SOP) សម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លង ប្រក្រតីភាពថ្មី ៕