ដោយ៖តារារិទ្ធ/ព្រះសីហុន៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានចង់ឲ្យកិច្ចការអាស៊ានឆ្នាំ ២០២២នេះ គឺការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ ជាមួយនឹងការបើកសេដ្ឋកិច្ចសង្គមឡើងវិញនិងរៀបចំរបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ាន​។​សម្តេចសង្ឃឹមថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងចូលរួមចំណែកដើម្បីរៀបចំជាច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍នៅក្នុងក្របខ័ណ្ឌ អាស៊ានរបស់ហើយក៏នៅក្នុងក្របខណ្ឌនៃប្រទេសដៃគូរបស់អាស៊ានផងដែរ ។

ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហ គមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ អាស៊ានពិតជាមានមោទនភាពដែលរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបានជួបជុំគ្នានៅទីនេះហើយអ្នកទាំងអស់គ្នាដែ លបានមកដល់ទីនេះគឺត្រូវបានទទួល ស្វាគមន៍ដោយមិនមានការធ្វើចត្តាឡីស័កណាមួយទេហើយអាចធ្វើដំណើរបានគ្រប់ទីកន្លែង។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ខ្ញុំចង់ឲ្យកិច្ចការអាស៊ានឆ្នាំ២០២២នេះគឺការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ជាមួយនឹងការ បើកសេដ្ឋកិច្ចសង្គមឡើងវិញនិងរៀបចំរបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ានដែលបញ្ហានេះត្រូវបានលើកជាគំនិតផ្ដួចផ្ដើមដោយប្រទេស ឥណ្ឌូ នេស៊ី»។

សម្តេចតេជោប្រធានអាស៊ានបានបន្តថា៖«ខ្ញុំសង្ឃឹមថារដ្ឋមន្ត្រីទេសចរណ៍អាស៊ានរបស់យើងនឹងចូលរួមចំណែកដើម្បីរៀបចំជាច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើងហើយក៏នៅក្នុងក្របខណ្ឌនៃដៃគូរបស់អាស៊ានផងដែរ»។

សម្តេចតេជោសែនបន្តថា៖«ខ្ញុំសូមបញ្ជាក់ថាអាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយនោះទេ ។ ដូចដែលអ្នកទាំងឡាយបាននិយាយយ៉ាងច្រើនក្នុង រយៈពេលប្រមាណបីអាទិត្យនេះខ្ញុំសូមនិយាយថាយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅពីរឿងមីយ៉ាន់ម៉ាហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។នេះជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេបដើម្បីចង្អុលបង្ហាញទិសទៅលើអ្នកតាមដានសភាពការណ៍ទាំងឡា យសំរាប់ការគិតគូររបស់យើងនៅក្នុងក្របខណ្ឌតំបន់»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖សម្តេចពិតជារីករាយដោយលោកអគ្គលេខាធិការអាស៊ានបានជួបជាមួយដៃគូនានានៅក្នុងប្រទេសកម្ពុជាដែលមានសហគមន៍ នយោបាយសន្តិសុខ,សហគមន៍សេដ្ឋកិច្ចនិងសហគមន៍សង្គមវប្បធម៌ដែលបានធ្វើកិច្ចការជាមួយគ្នាយ៉ាងល្អដើម្បីត្រៀមរៀបចំឲ្យដំ ណើរការដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ។

សម្តេចបញ្ជាក់ថារបៀបវារៈនៃកិច្ចការអាស៊ានមិនមែនមានតែបញ្ហាមួយនោះទេ ។ គឺមានបញ្ហាច្រើនដែលត្រូវធ្វើរាប់ទាំងបញ្ហាធ្វើយ៉ាងម៉េចឱ្យទេស ចររស់ឡើងវិញនៅ ក្នុងបរិបទនៃកូវីដ១៩ ឥឡូវនេះយើងមិនទាន់ច្បាស់នៅឡើតទេ ។ ក៏ប៉ុន្តែយើងបានឃើញថានាយកមន្ត្រីអេស្ប៉ាញបានចេញមកអំពាវនាវឲ្យទទួលស្គាល់ថាជំងឺកូវីដ ១៩ គឺជាជម្ងឺផ្ដាសាយធម្មតា ខ្ញុំដូចជាមានការគាំទ្រជាមួយនឹងដំណើរវិវត្តន៍ដើម្បីរស់នៅជាមួយកូវីដ១៩ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នត្រូវតែចាក់វ៉ាក់សាំងឲ្យបាន គ្រប់គ្រាន់សម្រាប់ការពារនូវជំងឺនេះបើទោះបីយើងទុកថាវាគ្រាន់តែជាប្រភេទជម្ងឺផ្ដាសាយធម្មតាក៏ដោយចុះតែការចាក់វ៉ាក់សាំងការពារខ្លួនដូចបានកំពុងតែធ្វើពាក់ម៉ាស់ លាងដៃនិងរក្សាគម្លាតគឺជាឧទាហរណ៍ស្រាប់នៅក្នុងបរិបទ covid-19 ៕