ឃុំខ្លួន​បុរស​ម្នាក់​ដែល​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​គំរាម​សម្លាប់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​គ្រួសារ

1325
ចែករម្លែក

​(​ភ្នំពេញ​)៖​បុរស​ម្នាក់ទៀត​ដែល​បាន​បង្ហោះ​សារ​គំរាម​សម្លាប់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ក្រុមគ្រួសារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បើក​ការស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ក្រោយពេល​បង្ហោះ​សារ​នេះ​បាន​មួយថ្ងៃ​។​

​បុរស​រូបនេះ​រូបនេះ​ឈ្មោះ រ៉ុ​ម ចំរើន ហៅ​បុត្រ វីរៈ អាយុ​២៨​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ឃ្លាំង ឃុំ​តា​អុក ស្រុក​ពញាឮ ខេត្តកណ្ដាល​បច្ចុប្បន្នរ​ស់​នៅ​ភូមិ​ព្រែក​ឃុំ​ព្រែក​តាស​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​បាន​ត្រូវ​តុ​លលា​ការឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ក្រោម​ការចោទប្រកាន់​ពីបទ​គំរាមថា​នឹង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា​កន្លងទៅ មាន​គណនី Facebook មួយ​ឈ្មោះថា​”​សឿន​ខេត្តកណ្ដាល​”​បាន​បង្ហោះ​ខ្លឹមសារ​គំរាម​សម្លាប់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ក្រុមគ្រួសារ ដោយ​ភ្ជាប់​រូប​កាំភ្លើង​ទៀតផង​។​ក្រោយ​ទទួលបាន​ករណីនេះ​ភ្លាម កម្លាំង​នគរបាល​ជំនាញ​និង​មានការ​សម្របសម្រួល​ពី លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ បាន​បើក​ការស្រាវជ្រាវ​ជាបន្ទាន់ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនល្មើស​បាន នៅ​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​ជនសង្ស័យ​រូបនេះ​រ៉ុ​ម​ចំរើន​ហៅ​បុត្រ​វីរៈ​ធ្លាប់​ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ​ហើយ​ត្រឡប់មក​ស្រុកកំណើត​វិញ បាន​ប្រហែល​ជាង​១​ឆ្នាំ​មកហើយ​។​ពាក់ព័ន្ធ​ការស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់​ខ្លូន​ជនសង្ស័យ​រូបនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ជា ពៅ បាន​បញ្ជាក់ថា បន្ទាប់ពី​ស្រាវជ្រាវ​ភ្លាមនោះ​កម្លាំង​នគរបាល​របស់លោក បាន​ទៅ​ឃាត់ខ្លួន​ម្ចាស់ Facebook ឈ្មោះ​”​ក្រូច សឿន​” ដែល​បច្ចុប្បន្ន​ជា កម្មករ​ចំការកៅស៊ូ​នៅ​ខេត្តក្រចេះ​។

ប៉ុន្ដែ​បុរស​រូបនេះ​មិនចេះ​អក្សរ​នោះទេ​។​លុះ​ពេល​សួរនាំ​គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា Faceook​របស់គាត់​ត្រូវបាន​ក្មួយ​ឈ្មោះ​រ៉ុ​ម​ចំរើន​ជា​អ្នកបង្កើត​ឲ្យ​ទើប​សមត្ថកិច្ច​បាន​ឈានទៅដល់​ការឃាត់ខ្លួន​ជន​ប្រព្រឹត្ត​តែម្ដង​៕S/​ដោយៈ​ស​រិ​ទ្ធ​


ទីតាំងផ្សាយពាណិជ្ជកម្ម