ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ អនុវត្តតាម​បញ្ជា ដឹកនាំ​របស់ លោក ជា ពិសី ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល ខណ្ឌទួលគោក និង​ជា​អភិបាលខណ្ឌ កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល ខណ្ឌ ដឹកនាំ​ដោយ លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួលគោក និង​មានការ​ចូលរួម​ពី លោក អធិការរង​នគរបាល​ខណ្ឌ​លោក​នាយករង​រដ្ឋបាល សាលាខណ្ឌ លោក​ចៅសង្កាត់ ទឹកល្អក់​ទី​១ លោកនាយ​នគរបាល​ប៉ុស្តិ៍ កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ សាលាខណ្ឌ បាន​ចុះ​រៀបចំ សណ្តាប់ធ្នាប់ តាមផ្លូវ​លេខ​១១០ ផ្លូវ​២៥៧ ជុំវិញ​របង​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

​ជា​លទ្ធផល កម្លាំង​បាន​ឃាត់​ម៉ូតូ បាន​សរុប​ចំនួន ៧ គ្រឿង ចត​លើ​ចំណីផ្លូវ បង្ក​ការកកស្ទះ​ចរាចរណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់ យកមក​រក្សាទុក នៅ​អធិកា​ដ្ឋា​ន នគរបាល​ខណ្ឌទួលគោក ជា​បណ្តោះអាសន្ន ដើម្បី​អប់រំ និង​ផាកពិន័យ តាមច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អប់រំ​ម្ចាស់​ទីតាំង​លក់ដូរ លើ​ចិញ្ចើមផ្លូវ​លេខ​២៥៧ បាន​ចំនួន ៨ ទីតាំង ព្រមទាំង​បាន​បញ្ឈប់​ការលក់ដូរ លើ​ទ្រូងផ្លូវ ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​កកស្ទះ​ចរាចរណ៍​៕/V​-PC