ចាប់តាំងពីថ្ងៃទី២ ខែមករាមក ប្រជាជនកាហ្សាក់ស្ថានជាច្រើនពាន់នាក់ បានធ្វើបាតុកម្មតាមផ្លូវជាច្រើនដើម្បីប្រឆាំងនឹងការឡើងថ្លៃនៃតម្លៃហ្កាស់ ដែលបានឈានទៅដល់ការប្រើហិង្សារវាងកម្លាំងសម្ថកិច្ច និងក្រុមបាតុករដែលជាហេតុបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងមានការចាប់ខ្លួនបាតុករ ជាច្រើននាក់ផងដែរ។ យោងទៅតាមក្រសួងមហាផ្ទៃនៃប្រទេសកាហ្សាក់ស្ថាន យ៉ាងហោចណាស់មានប្រជាជនប្រមាណ ៩ ៩០០ នាក់ បានចូលរួម ក្នុងការចុះផ្លូវធ្វើបាតុកម្មនេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលលោក កាស៊ីម តូកាយ៉េវមិនត្រឹមតែប្រើប្រាស់កងកម្លាំងរបស់ខ្លួន ដើម្បីបញ្ឈប់ក្រុមបាតុករ ហិង្សាប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានស្នើសុំកម្លាំងជំនួយពីបរទេស ពិសេសពីអង្គការនៃសន្ធិសញ្ញាសន្តិសុខរួមដែលរួមមានសមាជិកចំនួន ៦ ដែលរុស្សី ក៏ជាសមាជិកមួយផងដែរ។

រហូតមកទល់ពេលនេះស្ថានការណ៍ទូទៅមានភាពប្រសើរឡើងបន្តិច ប៉ុន្តែមិនទាន់វិលមករកសភាពដើមទាំងស្រុងនោះឡើយ នេះបើយោងទៅតាម ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ស្របពេលជាមួយគ្នានេះដែលលោកក៏បានលើកឡើងអំពីការចាប់ខ្លួនមនុស្សប្រមាណ ៥ ១៣៥ នាក់ ដែលស្ថិតនៅ ក្នុងក្របខណ្ឌនៃការស៊ើបអង្គេតចំនួន ១២៥ ករណីផ្សេងៗគ្នា និងការខូចខាតទ្រព្យសម្បត្តិសាធារណៈដែលគិតជាសាច់ប្រាប់ប្រមាណ ១៧៥ លានអឺរ៉ូ។ ហើយនេះជាចលាចលដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសកាហ្សាក់ស្ថាន។

ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងសម្ថកិច្ច

 

តើការបាតុកម្មមួយនេះជាបដិវត្តពណ៍ឬ?

រហូតមកទល់ពេលនេះ ភាពចលាចលត្រូវបានកាត់បន្ថយ ហើយមិនទាន់មាននរណាម្នាក់ហៅវាថាជាបដិវត្តពណ៍នោះឡើយ ប៉ុន្តែប្រសិនបើការធ្វើបាតុកម្មមួយ នេះនៅតែបន្តរហូតដល់គ្រប់គ្រងលែងបានវានឹងប្រែក្លាយទៅជាបដិវត្តពណ៍ជាក់ជាមិនខានឡើយ។ ទន្ទឹមនឹងនេះដែរប្រធាននាធិបតីរុស្សីលោក Vladimir Putin បានមានប្រសាសន៍ថា «លោកនឹងមិនអនុញ្ញាត្តិអ្វីដែលគេហៅថាបដិវត្តពណ៍កើតឡើងជាដាច់ខាត»។ គួររំលឹកដែរថា រហូតមកទល់ពេលនេះគេមិនទាន់ មានភស្តុតាងណាមួយមកបញ្ជាក់ថាក្រុមទេសភាគខាងលិចបានចូលរួម និងនៅពីក្រោយនៃភាពចលាចលនេះនៅឡើយទេ។

វត្តមានកងកម្លាំងរុស្សីក្នុងប្រទេសកាហ្សាក់ស្ថាន

 

វត្តមានរបស់រុស្សក្នុងប្រទេសដើម្បីធានានូវស្ថេរភាពក្នុងប្រទេសកាហ្សាក់ស្ថានមិនបានធ្វើឱ្យបស្ចិមប្រទេស ពិសេសអាមេរិកមានភាពរីករាយនោះឡើយ ប៉ុន្តែវាបានបង្កើតជាកង្វល់សម្រាប់ពួកគេទៅវិញដោយប្រមុខការទូតរបស់សហររដ្ឋអាមេរិកលោកអង់តូនី ប្លីនកិនបានលើកឡើងកាលពីថ្ងៃទី៧ ខែមករា កន្លងទៅថា «នៅពេលដែលពលរដ្ឋរុស្សិចូលដល់ផ្ទះរបស់អ្នកហើយ អ្នកពិបាកនឹងឱ្យពួកគេចេញវិញណាស់»។ ការលើកឡើងនេះបានសរបញ្ជាក់ឱ្យឃើញថា សហរដ្ឋអាមេរិកមិនបានខ្វល់អំពីសេចក្ដីសុខសាន្ត និងសុខសន្តិភាពនៃប្រទេសណាជាជាងការទាញយកផលប្រយោជន៍របស់ខ្លួនឡើយដោយតែងតែយក នយោបាយរបស់ខ្លួនដាក់មុខជានិច្ច។ ជាងនេះទៀត គួររំលឹកដែរថា បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសកាហ្សាក់ស្ថានបានយល់ព្រមជាមួយសហរដ្ឋអាមេរិកឱ្យ បង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តនៅលើទឹកដីរបស់ខ្លួន ជំងឺចម្លែកជាច្រើនបានលេចឡើងនៅទីនោះ។ មានការរាយការណ៍មួយបានលើកឡើងថាជនជាតិ អាមេរិកនៅក្នុងមន្ទីរពិសោធន៍ និងសូម្បីតែមន្ត្រីដែលជាជនជាតិកាហ្សាក់ស្ថានមិនមានសិទ្ធិក្នុងការនិយាយអំពីអ្វីដែលពួកគេកំពុងតែធ្វើនៅទីនោះឡើយ។ ដូច្នេះហើយទើបអតីតអនុរដ្ឋមន្ត្រីការពារជាតិលោក Amir Buick Tropsch បានមានប្រសាសន៍ថា «យើងចូលចិត្តពិសោធន៍ជាមួយសត្វស្វា ហើយទឹកដីរបស់ យើងបានក្លាយជាមន្ទរបញ្ចកោណសម្រាប់សាកល្បងមេរោគថ្មីៗ»។

ថ្នាក់ដឹកនាំរបស់កាហ្សាក់ស្ថានបានគ្រប់គ្រងស្ថានការណ៍ទាន់ពេលវេលាដែលបញ្ចៀសបាតុកម្ម ឬភាពចលាចលមួយនេះឱ្យបន្តរហូតដល់គ្រប់គ្រងលែងបាន នោះឡើយ ប្រសិនមិនដូច្នោះទេវាអាចនឹងក្លាយទៅជាបដិវត្តពណ៍យ៉ាងពេញលេញមួយដែលគ្រប់គ្រងលែងបានដែលអាចនឹងធ្វើឱ្យប្រទេសខាត់បង់ដល់ ប្រយោជន៍រួម។ ជាងនេះទៅទៀតពួកគេក៏បានសម្រេចស្នើសុំជំនួយពីបរទេស ដែលក្នុងនោះក៏មានប្រទេសរុស្សីផងដែរដើម្បីជួយសម្របសម្រួល និងគ្រប់គ្រង ស្ថានការណ៍ឱ្យមកសភាពស្ងប់ស្ងាតធម្មតាវិញ ជាជាងទាក់ទងទៅបស្ចិមប្រទេសដែលគិតតែផលប្រយោជន៍របស់ខ្លួន។

 

ជារួមទាំងនេះ គឺជាមេរៀនសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូលដើម្បីរៀនសូត្រ ជាពិសេសទាក់ទិនទៅនឹង មន្ទីរពិសោធន៍ជីវសាស្រ្តដែលអាចនឹង បង្កើតឡើងក្រោមរូបភាពណាមួយជាជាងការចូលរួមទប់ស្កាត់នៃជំងឺឆ្លងផ្សេងៗដែលយើងមិនអាចដឹងបាន។ ជាក់ស្ដែងទាក់ទងទៅនឹងការសាងសង់ មន្ទីពិសោធន៍ជីវសាស្រ្ត NAMRU-2 ដែលសហរដ្ឋអាមេរិកបានបង្កើតឡើងជាច្រើនមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដោយសំអាងថា «ដើម្បីចូលរួមក្នុងការ ស្រាវជ្រាវវិទ្យាសាស្ត្រ និងជួយប្រយុទ្ធប្រឆាំងនឹងជំងឺ» ប៉ុន្តែអ្នកជំនាញមួយចំនួនបានលើកឡើងថា ការសាងសង់មន្ទីពិសោធន៍ជីវសាស្ត្ររបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក គឺជាការប៉ុនប៉ងមួយដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធ និងការគាំទ្រដល់ការអភិវឌ្ឍន៍ជីវសាស្ត្រនិងអាវុធគីមី ដើម្បីសម្រេច បាននូវការគំរាមកំហែងជាសកល និងគ្រប់គ្រងពិភពលោកទាំងមូលដែលជាមហិច្ឆតារបស់ខ្លួនតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ការធ្វើបាតុកម្មអាចកើតឡើង តាមច្រើនទម្រង់ រូបភាព និងបញ្ហាផ្សេងៗគ្នា ប៉ុន្តែយើងមិនអាចបណ្ដែតបណ្ដោយឱ្យវារីករាលដាលធ្ងន់ធ្ងររហូតដល់ព្យាបាលលែងបាននោះឡើយ។ យើងអាចប្រៀបការធ្វើបាតុកម្ម ឬចលាចលផ្សេងៗទៀតទៅនឹងជំងឺមហារីក ប្រសិនបើយើងទុកវាកាន់តែយូរវានឹងកាន់តែធ្ងន់ធ្ងររហូតដល់ព្យាបាលលែងបាន ទោះបីជាព្យាបាលបាន ក៏តម្រូវឱ្យប្រើប្រាស់ថវិកាអស់ច្រើនផងដែរ ៕