​ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​មួយ ស្តីពី​ការពង្រឹង​វិធានការ សុវត្ថិភាព​សុខភាព នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ ។

​នៅក្នុង​សេចក្ដីណែនាំ ដែល​ចុះហត្ថលេខា ដោយ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នោះ បាន​ឲ្យ​ដឹងថាៈ ដើម្បី​ចូលរួម ទប់ស្កាត់​ការ​រាតត្បាត យ៉ាង​ឆាប់រហ័ស នៃ​វីរុស​បំប្លែង​ខ្លួន ប្រភេទ​ដែល​តា ឬ អូ​មី​ក្រុង នៅក្នុង​គ្រឹះស្ថាន សិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ សូម​ធ្វើ​ការណែនាំ ដល់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ខណ្ឌ និង​គ្រឹះស្ថាន សិក្សា​សាធារណៈ​និង​ឯកជន នូវ​ចំណុច​សំខាន់ៗ មួយចំនួន ដូចខាងក្រោមៈ​

១. ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​, ការពាក់​ម៉ាស់​ការពារ ឲ្យ​បាន​ខ្ជាប់​ខ្លួន និង​ការរក្សា​គម្លាត​សុវត្ថិភាព ឲ្យ​បាន​ម៉ឺងម៉ាត់​។​

២. ត្រួតពិនិត្យ​សុខភាព និង​អាកា​រៈ របស់​គ្រូបង្រៀន បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ឲ្យ​បានជា​ប្រចាំ ក្នុងករណី​មាន​កម្តៅ លើសពី ៣៧,៥ អង្សា​សេ ឬ​មាន​រោគសញ្ញា ដូចជា ក្អក ហៀរ​សំបោរ ឈឺ​បំពង់ ក ពិបាក​ដកដង្ហើម ត្រូវ​ណែនាំ ឲ្យ​ទៅរក​សេវា​សុខាភិបាល សមស្រប និង​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​
​រហូត​បាន​ធូរស្រាល សុខ​ភាពជា​ប្រក្រតី ទើប​ត្រឡប់មក​បំពេញភារកិច្ច និង​បន្ត​ការសិក្សា ដោយផ្ទាល់ នៅ​គ្រឹះស្ថានសិក្សា​វិញ​។​

៣. អនុវត្ត​ការបង្រៀន និង​រៀន​តាម​បណ្តុះ (​សិស្ស​មិន​លើសពី ២០ នាក់​) និង​ឆ្លាស់​វេន ចំពោះ​គ្រឹះស្ថានសិក្សា​ដែល មាន​ចំណុះ​សិស្ស​ច្រើន​រួមជាមួយ នឹង​ការបង្រៀន និង​រៀន​តាម​អន​ឡាញ​។​

​ទទួល​សេចក្តីណែនាំ​នេះ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ត្រូវ​ផ្សព្វ ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ខណ្ឌ និង​គ្រប់​គ្រឹះស្ថាន សិក្សា​សាធារណៈ​និង​ឯកជន​ដើម្បី​ចូលរួម អនុវត្ត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕/V​-PC