ចូលរួមអបអរសាទរទៅកាន់ក្រុមហ៊ុនDBD Engineering Plc. ដែលបានទទួលពានរង្វាន់ The Asset Country Award ឆ្នាំ២០២១ នៅលើផ្នែកមូលបត្រកម្មសិទ្ធិដែលលក់ដាច់បំផុត។ ជាសេចក្តីបញ្ជាក់ក្រុមហ៊ុន DBD Engineering ទើបតែចុះបញ្ចីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការកាលពីថ្ងៃច័ន្ទ ទី០៦ ខែកញ្ញាឆ្នាំ២០២១នេះតែប៉ុណ្ណោះ។ ប៉ុន្ដែដោយសារសន្ទុះនៃការគាំទ្ររបស់វិនិយោកិនទាំងឡាយ ​បានធ្វើឲ្យ DBD Engineering ទទួលបានពានលក់ដាច់បំផុតក្នុងរយៈពេលត្រឹមតែ 3ខែ។ សមិទ្ធិផលទាំងនេះគឺបានមកពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើស្តង់ដា និងការផ្តល់ទំនុកចិត្តដល់អតិថិជន ទាំងការផ្ចិតផ្ចង់ទៅលើបច្ចេកទេស ការសាងសង់ ការតម្លើង និងការបញ្ចប់គម្រោងឲ្យទាន់ពេលវេលា។

ក្រុមហ៊ុនDBD Engineering បានចាប់បើកដំណើរការតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដែលបានចាប់ផ្តើមពីក្រុមហ៊ុនបែបលក្ខណៈគ្រួសាររហូតបានលូតលាស់និងពង្រីកខ្លួនក្លាយជាក្រុមហ៊ុនធំស្តង់ដាអន្តរជាតិ​។ ក្រុមហ៊ុនDBD Engineeringគឺជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្មនិងសំណង់ ដែលផ្តល់សេវាកម្មដូចជា សេវាកម្មគូរប្លង់ សាងសង់ តម្លើង និងថែទាំ ដែលធ្លាប់បានទទួលគម្រោងធំៗដែលត្រូវបានបញ្ចប់ដូចជា ផ្សារទំនើប Aeon 1, Aeon 2 គម្រោងខុនដូ North Park, គម្រោChip Mong Sen Sok, រីឯគម្រោងដែលនៅបន្តរមានដូចជាគម្រោង Chip Mong 598 Mall, គម្រោង Chip Mong Mega Mall 271….និងថ្មីៗនេះទើបតែប្រកាសថាខ្លួនបានទទួលគម្រោងការតម្លើង MEP របស់អាគារខ្នាតធំ “Wing Office Tower”ដែលនឹងចាប់ផ្តើមការសាងសង់នៅឆ្នាំ2022​ និងបញ្ចប់នៅឆ្នាំ2023។