ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានអនុញ្ញាតជូនលោកស្រី ចិន្តា ក្លេខៃ ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា និងសហការី ចូលជួបសម្តែងការគួរសមនិងរាយការណ៍ជូនអំពីសមិទ្ធិផលការងាររបស់សមាគមដែលបានអនុវត្តក្នុងឆ្នាំ២០២១កន្លងមក និងសុំអនុសាសន៍ណែនាំចំពោះទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២។
កន្លងមកក្រសួងបានគាំទ្រសមាគមនូវសកម្មភាពអភិរក្សសត្វដំរី និងក្នុងនាមលោកស្រីផ្ទាល់ ក៏ធ្លាប់បានចូលរួមបរិច្ចាគជាថវិកានៅក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីទ្រទ្រង់សកម្មភាពដ៏មានសារសំខាន់នេះ ។
សព្វថ្ងៃសមាគមនេះបានកំពុងនិងថែរក្សាការពារសត្វដំរីចំនួន ០៤ក្បាល ដោយនៅក្នុងនោះ ឈ្មោល០៣ នៅខេត្តរតនៈគិរី ភូមិភាគឥសាននៃប្រទេសកម្ពុជា៕