ដោយៈ ជា សីហៈ/ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង។
នេះគឺជាវគ្គទីពីរ ដែលបើក ក្រោមអធិបតីភាពលោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ហើយ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក លោកស្រីអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមធ្វើបទបង្ហាញអំពីបទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌ នីតិវិធីត្រួតពិនិត្យនិងការស៊ើបអង្កេត ដោយលោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ និងលោក ម៉េង សុងឃាង ប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីបរិបទទូទៅក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង៕