ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​រឿង​សំខាន់ ឬ​ចរចា​រឿង​ធំដុំ​អ្វីមួយ​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ ឬ​មិន​សម្រេច​ដូច​បំណង​នោះ​មាន​ខ្ពស់​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​ជាពិសេស​មុនពេល​ចុះហត្ថលេខា ឬ​ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​ផ្សេងៗ​ចូរ​ចេះ​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​ទើប​ពុំ​មានការ​ភ្លាំងភ្លាត់ និង​មិន​ខាត​ផលប្រយោជន៍​ឥតអំពើ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែង​ប្រាក​ចាក​ឧបសគ្គ​និង​មានជោគ​មានជ័យ​ដែរ​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ទាំង​ស្ត្រី​បុរស​អា​ចស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​នឹង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

 

​ឆ្នាំខាល​

 

​ដួង​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បែរជា​បាន​ទោស​ត្រឡប់មកវិញ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ងាយ​ភ្លាំងភ្លាត់​ខ្ពស់ ហើយ​ពិសេស​ងាយ​ជួប​នូវ​រឿង​រាវ​ច្រើន​ថែមទៀត ។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដំណើរ​ជីវិត​ជួប​មានការ​រីកចម្រើន លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ ហើយ​ផល​លំបាក​មួយចំនួន​ក៏​ចាប់ផ្តើម​រលាយបាត់​អស់​ដែរ ។​សម្រាប់​ការងារ​ប្រចាំថ្ងៃ​របស់លោក​អ្នក​វិញ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត​ធ្វើឱ្យ​រាល់​កិច្ចការងារ មានការ​ជឿនលឿន និង ពិសេស​ក្រុមមនុស្ស​តែង​ជួយ​ដល់​លោកអ្នក​ច្រើន​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​
​ចំពោះ​គូ​ស្វាមីភរិយា​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​មាន​សុខដុមរមនា​នៅក្នុង​គ្រួសារ ៕

 

ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នា​ថ្ងៃនេះ​លោកអ្នក​ចង់​ចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​ឃើញថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងា​រលើ​បញ្ហា​ប្រាក់កាស ។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា អ្វីមួយ​ក៏​អាចអនុវត្ត​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ទោះ​មានរឿង​អ្វី​ក៏ដោយ​ចូរ​លោក​អ្នកចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់ ដាច់ខាត​មិនត្រូវ​តបត​ដោយ​កំហឹង​ទល់នឹង​កំហល់​ឡើយ ទើប​រឿង​តូច​មិន​ក្លាយជា​រឿង​ធំ​។​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន ឬ​រោងចក្រ​នានា ចូរ​កុំ​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ចៅហ្វាយនាយ​ឱ្យសោះ​ប្រយ័ត្ន​បាត់បង់​តួនាទី និង​កន្លែង​ការងារ​។​ចូរ​អ្នក​កុំ​រកបាន​ដោយ​តានតឹង តែ​ចាយ​ធូរ​ឱ្យសោះ​ប្រយ័ត្ន​ពេល​ខ្វះមុខខ្វះក្រោយ​មិន​ងាយ​រត់ទៅរក​គេ​សោះឡើយ​។​
​គូស្នេហ៍​ប្រុស​ស្រី​កើត​មានការ​រកាំរកូស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ទៅ​ចូលរួម​ពិធី​អ្វីមួយ ឬ​ជួប​អ្នកតូច​អ្នកធំ ចូរ​ចេះ​រៀបចំ​ឬ​ក​មារយាទ​ឱ្យបាន​ថ្លៃថ្នូរ​ទើប​មិន​អាប់ឱន​កិត្តិយស ឬ​ខាត​ប្រយោជន៍​អ្វីមួយ​មកវិញ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
រីឯ​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​នានា​បាន​សាបរលាប​បាត់ស្រមោល​អស់រលីង​ទៅវិញ​នោះ ទើប​លោកអ្នក​រស់នៅ​ប្រកបដោយ​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ និង បើ​ចង់​ផ្តើម​ការងារ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ផង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​និង​អាច​កើប​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ចូរ​ចេះ​សម្លឹង​ឱ្យ​ឆ្ងាយ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ពេលវេលា​ឡើយ ពិសេស​ត្រូវ​ចេះ​ងើបឡើង​បន្តការងារ​ទើប​អ្វីៗ​នឹង​ចម្រុងចម្រើន​ឡើងវិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន​បន្តិច ហើយ​ក្រុមមនុស្ស​ក៏​ទម្លាក់​បញ្ហា​ឱ្យ​ច្រើន​នាំ​ពិបាក​រែកពន់​ដែរ​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ទោះ​ជួប​បញ្ហា​ខ្លះៗ​យាយី​តែ​លោកអ្នក​ក៏​នៅ អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
​ ​បញ្ហា​ស្វាមីភរិយា​តែង​លេចចេញ​នូវ​បាតុភាព​រកាំរកូស​និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​អ្នកដទៃ​ឡើយ​គឺ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ល្អិតល្អន់​ទើប​មិន​នាំ​អំពល​ទុកដាក់​ខ្លួន​និង​មិន​ចាញ់បោក​គេ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
​ចំពោះ​គូ​ស្នេហា​ប្រយ័ត្ន​អាចមាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល​៕