​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ តារាចម្រៀង​ប្រជាប្រិយ​មក​ពី​សាធារណរដ្ឋ​ឆែក​មួយរូ​បបាន​ស្លាប់បាត់​បង់​ជីវិត បន្ទាប់ពី​យក​ខ្លួន​ទៅ​ឆ្លង​កូ​វីដ​ដោយ​ចេតនា នេះ​យោងតាម​កូនប្រុស​របស់​តារា​​រូប​នេះ​ប្រាប់​ទៅ​ប៊ី​ប៊ី​ស៊ី​។​

​តារាចម្រៀង ហា​ណា ហ័​រកា (Hana Horka)​អាយុ ៥៧ ឆ្នាំ​មិន​បាន​ចាក់​វ៉ាក់សាំង​ទេ​ហើយ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ថា​ខ្លួន​បាន​ជាសះស្បើយ​បន្ទាប់ពី​ធ្វើតេស្តិ៍​វិជ្ជមាន​ប៉ុន្តែ​បាន​ស្លាប់​​នៅ​ពីរ​ថ្ងៃ​ក្រោយមក​។​

​កូនប្រុស​របស់​ហា​ណា ឈ្មោះ ជែន រេ​ក (Jan Rek)​បាន​និយាយថា ម្តាយ​គេ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ដោយ​ចេតនា​នៅពេលដែល​រូបគេ​និងឪ​ពុកគេ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ដូច្នេះ​ម្តាយ​ខ្លួន​នឹង​អាច​ទទួល​​បាន​ប័ណ្ណ​ជាសះស្បើយ​ពី​កូវី​ដ​ដើម្បី​ចូល​ទៅ​កាន់​កន្លែង​ជាក់លាក់​ណាមួយ​។​

​សូមបញ្ជាក់​ថា សាធារណរដ្ឋ​ឆែក​បាន​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩​ក្នុង​ចំនួន​ឯតទគ្គ​កម្ម​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មករា​។​

​លោក​រេ​ក​និង​ឪពុក ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​នាក់ បាន​ឆ្លងកូវី​ដ​ក្នុង​ឱកាស​បុណ្យ​ណូអែល​។ ប៉ុន្តែ​រូបគេ​និយាយថា ម្តាយ​របស់​គេ​បាន​សម្រេចចិត្ត​មិន​នៅ​ឆ្ងាយ​ពី​ពួកគេ​ទេ​ដោយ​ចង់ឱ្យ​ខ្លួន​​គាត់​ឆ្លងកូវី​ដដែរ​។​

​រេ​កបាន​និយាយថា “​ម្តាយ​គួរតែ​នៅ​ដាច់​ដោយឡែក​មួយ​សប្តាហ៍ ដោយសារ​តែ​ពួក​យើង​ធ្វើតេស្តិ៍​វិជ្ជមាន​។ ប៉ុន្តែ​ម្តាយ​បាន​បន្ត​នៅ​ជាមួយ​ពួក​យើង​”​។​

​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង​ឬ​ការឆ្លង​កូ​វីដ​ថ្មីៗ​ត្រូវតម្រូវ​ឱ្យមាន​នៅក្នុង​សាធារណរដ្ឋ​ឆែក ដើម្បី​អាច​ចូល​ទៅ​កន្លែង​សង្គម​និង​វប្បធម៌​នានា រួម​ទាំង​រោងកុន បារ និង​ហាង​កាហ្វេ​៕

​តារាចម្រៀង ហា​ណា ហ័​រកា​