ដោយៈ​បាយ័ន​/​សៀមរាបៈ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២២​។​

ការប្រគល់​រង្វាន់​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជា​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅតាម បណ្តា​ទីក្រុង​របស់​អាស៊ាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៦-២០២៥ សំដៅ ធ្វើឱ្យ​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាពកក់ក្តៅ ដល់​ភ្ញៀវទេសចរ​៕​សរន​-PC