ដោយៈ ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ៣៧ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR – អូមីក្រុងទាំង ៣៧ ករណី ) , ជាសះស្បើយ ១៦ នាក់ និង គ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ១៩ នាក់ (ប្រភេទអូមីក្រុង) , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ១៨ នាក់ (ប្រភេទអូមីក្រុង) ។​

គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២០.៩១៤ នាក់ , អ្នកជាសះស្បើយ ១១៧.១៦២ នាក់ និង​អ្នកស្លាប់ ៣.០១៥ នាក់។ ករណីនាំចូលពីក្រៅប្រទេស សរុប ២០.២០៨ នាក់៕/V

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖