ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ដោយសាររថយន្ត បុកម៉ូតូរបស់គាត់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៦៤-៦៥ ស្ថិតក្នុងភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាក់លេខ ខេមរភូមិន្ទ 3.5844 មិនស្គាល់អត្ត សញ្ញាណអ្នកបើកបរបើកបរមកពីទិសខាងកើត ទៅខាងលិច លុះមកដល់ ចំណុចខាងលើ បានបុកពីក្រោយ ម៉ូតូ ម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាក់លេខ បើកបរដោយឈ្មោះ សែម សុ័ភក្រ ភេទប្រុស អាយុ ៤៦ ឆ្នាំ មានលំនៅ នៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុង បើកបរស្របទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ។ ចំណែកអ្នក បង្ក បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុរួចភ្លាមៗ។
ប្រភពបានបន្តទៀតថាៈ ក្រោយកើតហេតុ សពជនរងគ្រោះ បានប្រគល់ឲ្យ ក្រុមគ្រួសារ ចំណែកវត្ថុតាងទាំងពីរ យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕/V-PC