មនុស្សក្មេង ចាស់ចំនួន ប្រាំនាក់ រងរបួសធ្ងន់ធ្ងរ នៅពេលជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ បុកជាមួយ រថយន្តធុនតូច ប៉ើងធ្លាក់ប្រឡាយទឹក នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លើកំណាត់ផ្លូវវាងក្រុង ត្រង់ចំណុចក្រុមទី១៣ ក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។