ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ លោក ថេ​ង សុ​ថុល ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បាន​នាំយក​ជែ​ល សម្អាត​មេរោគ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ចែកជូន​ដល់​សង្កាត់​ទាំង ៥ នៅក្នុង​ភូមិសាស្ត្រ ខណ្ឌចំការមន​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​ឱ្យ​ដឹ​ហ​ថា​៖​ចំពោះ​ជែ​ល​ដែល​ជូន​ដល់​សង្កាត់​ទាំង​៥ ក្នុង​១​សង្កាត់ ទទួលបានៈ សង្កាត់​ទន្លេបាសាក់ ទទួលបាន ៤០ កេស ក្រៅពីនេះ ទទួលបាន ២០ កេស ដូចគ្នា មានៈ សង្កាត់​ទួល​ទំពូង​ទី​១ សង្កាត់​ទួល​ទំពូង​ទី​២ សង្កាត់​បឹងត្របែក និង​សង្កាត់​ផ្សារ​ដើមថ្កូវ ៕/V-PC