ដោយ៖តារារិទ្ធ/ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានគូសបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយ ករដ្ឋមន្ត្រីកម្ពុជានៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺពិតជាមានតម្លៃនិងសារៈសំខាន់ណាស់,ពិសេសការជំរុញឲ្យមានសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងអាស៊ានដែលយើងត្រូវតែរក្សាឲ្យបាន។ ជា មួយនេះរដ្ឋមន្រ្តីការបរទេសវៀតណាមរូបនេះបានគាំទ្រនិងជួយឲ្យកម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះទទួលបានដោយជោគជ័យក្នុងការដឹកនាំអាស៊ាន ។

លោក Bui Thanh Son បានថ្លែងបែបនេះនៅក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ២០ ខែ មករា ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឥ្យដឹងថា​៖លោករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានចាត់ទុកថាទស្សនកិច្ចរបស់សម្ដេច តេជោនាយករដ្ឋមន្ត្រីនៅប្រទេសមីយ៉ាន់ម៉ាគឺឆ្លុះបញ្ចាំងអំពីការរីកចម្រើននិងវឌ្ឍនភាពផងដែរនៅក្នុងអាស៊ាន,ហើយលទ្ធផលនេះបានគាំទ្រដល់អាស៊ានផងដែរ។លោកបានគូសបញ្ជាក់ថាអ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានខិតខំកន្លងមកនេះគឺដើម្បីរក្សាសាមគ្គីភាពនិងការឯកភាពរបស់អាស៊ានដែលមានសារៈសំខាន់សម្រាប់ អាស៊ានទាំងមូល ។លោករដ្ឋមន្រ្តីការបរទេសវៀតណាមបានបង្ហាញការគាំទ្រនិងបានលើកឡើងថាសាមគ្គីភាពនិងការឯកភាពនៅក្នុងអាស៊ានគឺជាគោលការណ៍សំ ខាន់របស់អាស៊ាន។លោកក៏បានបញ្ជាក់ផងដែរថាសភាពការណ៍នៅមីយ៉ាន់ម៉ាពិតជាមានបញ្ហាស្មុគស្មាញប៉ុន្តែយើងនឹងខិតខំធ្វើយ៉ាងណារក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអាស៊ាននេះហើយលោកបានលើកឡើងទៀតថាជាមួយនេះមីយ៉ា ន់ម៉ាកខ្លួនឯងក៏ត្រូវមានកាតព្ធកិច្ចនិងការទទួលខុសត្រូវចំពោះអាស៊ានផងដែរពិសេសការទទួលខុសត្រូវចំពោះប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ។លោ ករដ្ឋមន្រ្តីការបរទេសវៀតណាមក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងលទ្ធផលទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាហើយលទ្ធផលនៃផ្លែផ្កានេះត្រូវបានបន្តយកមកពិភាក្សាសម្រាប់បន្តការជំរុញការអភិវឌ្ឍសភាពការណ៍នៅមីយ៉ាន់ម៉ាផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់រដ្ឋមន្រ្តីការបរទេសវៀតណាមថា៖ក្នុងនាមជាប្រធានអាស៊ានយើងបានជំរុញការងារជាច្រើនហើយជាពិសេសទៀ តសម្ដេចបានគូសបញ្ជាក់អំពីអ្វីដែលសម្ដេចបានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងការខិតខំធ្វើយ៉ាងណាជំរុញស្ថានភាពមីយ៉ាន់ម៉ាឲ្យមានភាពប្រសើរឡើងវិញ ។ សម្ដេចតេជោនាយក រដ្ឋមន្ត្រីក៏បានលើកផងដែរថាបច្ចុប្បន្ននេះអាស៊ានមានការងារធ្វើយ៉ាងច្រើនវាមិនមែនមានតែការងារពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ានោះទេ។សម្ដេចបានលើកឡើងសារជាថ្មីម្ដងទៀតថាអាស៊ានមិនមែនជាចំណាប់ខ្លាំងនៃបញ្ហាប្រទេសមីយ៉ាន់ម៉ាទេហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថាយើងនៅតែបន្តជួយដល់មីយ៉ាន់ម៉ាប៉ុន្តែអាស៊ានក៏មានការងារច្រើនត្រូវបន្តធ្វើផងដែរ ៕