ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ ក្រោយខកខានការងារជាអ្នករៀបចំក្រុមតន្ត្រី អស់រយៈពេល២ឆ្នាំមកនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ បានធ្វើអោយ ក្រុមការងារ Alex Entertaiment ស្ងាត់ការងារទាំងស្រុង ប៉ុន្តែភាពខុសគ្នា នាដើមឆ្នាំ ២០២២ នេះ ក្រុមការងាររបស់ តារាចម្រៀង អេឡិច ចាន់ត្រា បែជាមមាញឹកស្ទើរកពេលសម្រាកគ្មាន ខណៈដែលភាពរវល់នេះបានមកពីការ ផ្តល់ទំនុកចិត្តរបស់អតិថិជន មកក្រុមចម្រៀង Alex Entertaiment ។
ជាក់ស្តែង កាលពីដើមខែមករា ឆ្នាំ២០២២ ថ្មីៗនេះ ក្រុមចម្រៀង Alex Entertaiment ទទួលការងាររោងពិធីមង្គលការធំៗ ជាច្រើន និងបានផ្តល់ភាព សប្បាយរីករាយ ដល់អតិថិជនរបស់ខ្លួន គ្រប់កម្មវិធីអ្វីដែលកាន់តែមានទំនុក ចិត្តទៀតនោះ គឺ ក្រុមចម្រៀង Alex Entertaiment មានភ្ញៀវកក់ ជាហូរហែរ ដូច្នេះហើយ បានធ្វើអោយតារាចម្រៀងរូបនេះ ញញឹមបិតមាត់មិនជិត ព្រោះតែការរាប់អាន និងការស្រលាញ់ចូលចិត្តរបស់ភ្ញៀវ ដែលទុកចិត្ត ផ្តល់ការងារនេះដល់ក្រុមចម្រៀង Alex Entertaiment ជាអ្នករៀបចំ។
ថ្លែងប្រាប់មិនមិនលាក់លៀម អេឡិច ចាន់ត្រា ថា សម្រាប់ឆ្នាំ២០២១ កន្លងមកក៏មានភ្ញៀវច្រើនដែរ ប៉ុន្តែដោយសារតែការរាតត្បាត ជំងឺកូវីដ-១៩ បានធ្វើអោយលោក មិនទទួលភ្ញៀវ និងមានភ្ញៀវខ្លះទៀតគាត់បានលើកពេល មកក្នុងឆ្នាំ២០២២ វិញ ដូច្នេះហើយទើបក្នុងឆ្នាំនេះ គ្រាន់តែចូលដើមឆ្នាំភ្លាម គឺថារវល់សឹងតែរកពេលសម្រាក មិនបាន រហូតថ្ងៃខ្លះ ត្រូវធ្វើការរហូតដល់ខ្យល់ ចាប់នៅរោងការក៏មាន៕/PC