ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា បច្ចេកទេសភាពជាដៃគូថាមពលមេគង្គ-ជប៉ុន-អាមេរិក (Japan – U.S. – Mekong Power Partnership – JUMPP) តាមប្រព័ន្ធអនឡាញដោយមានការចូលរួមពី បណ្តាប្រទេសពាក់ព័ន្ធរួមមាន ឡាវ វៀតណាម ថៃ និងជប៉ុនផងដែរ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើសេចក្តីព្រាងបឋមនៃផែនការសកម្មភាព នៃសមាជិកកិច្ចប្រជុំ ដែលរៀបចំឡើងដោយសមាគមន៍ថាមពលអាមេរិក និងផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន គម្រោងថាមពលស្អាត, ការអភិវឌ្ឍទីផ្សារថាមពលនិងការវិនិយោគ , និង ពាណិជ្ជកម្មថាមពលក្នុងតំបន់។
នៅពេលនេះ កម្ពុជាកំពុងតែយកចិត្តទុកដាក់ខ្លាំងនៅក្នុងការស្វែងរកថាមពល ជាពិសេសគឺថាមពលស្អាតហើយមានគម្រោងវិនិយោគដែលប្រើថាមពលពន្លឺ ព្រះអាទិត្យជាច្រើនកន្លែង កំពុងតែ អនុវត្តនៅក្នុងប្រទេស ៕/PC