ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិតិ្តយស អនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ បានប្រគល់ជែលលាងដៃ ជាអំណោយរបស់ កាកបាទក្រហមកម្ពុជា ជូនដល់រដ្ឋបាលសង្កាត់ទាំង៨ អធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ទីរពេទ្យបង្អែក សាលារៀនទាំង ២៤ និងការិយាល័យចំណុះរដ្ឋបាលខណ្ឌ យកទៅប្រើប្រាស់ ដើម្បីបង្ការការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ ៕/V