តារា​បួន​ដួង​នឹង​ប៉ះគ្នា​ក្នុង​កម្មវិធី​Pool Party​ដ៍​ធំ​នៅ​កម្ពុជា​

1244
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១០ ខែមិថុនា នា​ព្រឹត្តិការណ៍ Pool Party ដ៍​ធំ​របស់​ពិភពលោក​នឹងត្រូវ​ធ្វើឡើង នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​កម្សាន្ត 3G Square នៅ​ទល់មុខ ស្ថានទូត​អូស្ត្រាលី​ជា​ផ្លូវការ​ហើយ ខណៈដែល​កម្មវិធី​នេះ ក្រៅពី​មាន​វត្តមាន​ឌី​ជេ​កម្រិត​អន្តរជាតិ​ល្បីៗ​មក​ច្រៀង​រាំ​កំដរ​បរិយាកាស ហើយ​នោះ​ក៍មាន​តារា​ល្បី​បួន​ដួង​ត្រៀមខ្លួន​ក្នុង​កម្មវិធី នេះ​ឱ្យ​កក្រើក​ផងដែរ​។
​ ​
​អ្វីដែល​ពិសេស​ក្នុង​ព្រឹត្តិការណ៍ Pool Party ឆ្នាំនេះ​បានប្រកាស​មិន​លក់​សំបុត្រ​នោះទេ ដោយ​អ្នក ចូល​ទស្សនា​មាន​ប្រាក់​ត្រឹម​តែមួយ​ម៉ឺន​រៀល​ចំណាយ​លើ​ភេសជ្ជៈ​ដើម្បី​រក​កន្លែង​អង្គុយ​ក៍​អាច​អង្គុយ​ស្ដាប់ភ្លេង រាំលេង ហែល​ទឹក លេង​បាញ់​ទឹក និង លេង​ពពុះ​សាប៊ូ​យ៉ាង​សប្បាយរីករាយ​ជាមួយ តារា​ល្បីៗ​។
​ ​
​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ដែលជា​តារាចម្រៀង​វ័យក្មេង​និង​កំពុង​ឡើង​កូដ​ក្នុង​ផលិតកម្ម ហង្ស​មាស បាន​ក្លាយជា​តួឯក​ធំ​មួយ នៅក្នុង​កម្មវិធី ដែលជា​កម្មវិធី​ចម្លង ពី​បរទេសមួយ​នេះ​។ នាង​បាន បញ្ជាក់ថា នឹងមាន​បទ​ញាក់​ច្រើន​បទ​ដើម្បី​កញ្ជ្រោល​កម្មវិធី​ឱ្យ​កាន់តែ​កងរំពង​។
​ ​
​លោក រ៉ូ​លីន ដែល​តែងខ្លួន​ធ្វើជា​ស្រី លោក Shutter ម្ចាស់​បទ «​អតីត​» និង​នាយ​ព្រែក​ក៍​ត្រូវគេ អះអាងថា នឹងមាន​វត្តមាន​ផងដែរ​ខណៈដែល​អ្នក​ទាំ​ង​បីនាក់ ក្រៅពី​ប្រកាស​យក​បទ​ល្បីៗ​របស់ខ្លួន បង្អួត​ភ្នែក​អ្នកចូលរួម​ក៍​ត្រៀម​ធ្វើ​ពិធីករ​និង​កំប្លុកកំប្លែង​ឱ្យ​សប្បាយ​ដល់​ចប់​។
​តារា​ទាំង​បួន​នាក់​និយាយ​ដូចគ្នា​ថា ពួកគេ​នឹង​ត្រៀម ខ្លួន​លេង​ពពុះ​សាប៊ូ លេង​បាញ់​ទឹក និង​រាំ​កម្សាន្ត ឱ្យ​អស់ដៃ​រៀងខ្លួន​ដើម្បី​អបអរ​កម្មវិធី Pool Party ដ៍​ធំ​ដែល​ត្រូវបាន​លេចឡើង​នៅក្នុង​ប្រទេស កម្ពុជា​នេះ​។ កម្មវិធី​ដែល​នឹង​លេចឡើង​នៅ​ថ្ងៃទី​១០ ខែមិថុនា នោះ​ត្រូវបាន​ប្រកាសថា នឹងមាន​តារា សិល្បៈ​ចូលរួម​ដល់​រាប់រយ​នាក់​ដោយ​គ្រាន់តែ សមាសភាព​ពី​គ្រួសារ​តារា​កម្ពុជា​គឺ មាន​ចំនួន យ៉ាងច្រើន​រួចទៅហើយ​។
​ ​
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ត្រូវបាន​ប្រើ​ឈ្មោះថា Pool On the Street Party ដោយ​អាង ទឹកធំៗ​ត្រូវបាន​រៀបចំ​រហូត​ដល់​ទៅ​បី​កន្លែង ក្នុង​បរិវេណ 3G Sqare ដើម្បី​លេង​បាញ់​ពពុះ​សាប៊ូ និង លេង​បាញ់​ទឹក​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម