ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នកនា​ថ្ងៃនេះ​ពុំ​ត្រូវ​ចូល​ដោះស្រាយ​រឿង​អ្នកដទៃ​ដោយ​មិនបាន​ពិចារណា​វែងឆ្ងាយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​នាំ​សោកស្តាយ​នាពេល​ក្រោយ​។​
​ដោយឡែក​បើ​លោកអ្នក​មានការ​ប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស និង ព្យាបាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​តែង មាន​គ្រោះ​យាយី​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង និង​មិនត្រូវ​ជះ​កំហឹង​ដល់​អ្នកដទៃ​ឡើយ​ប្រយ័ត្ន​កើតជា​បញ្ហា​មានរឿង​រាវ​តាំងពី​តូចតាច​រីក​រាលដាល​ដ​ល់​ធំ ។​ថ្ងៃនេះ ការប្រកប​ការងារ​អ្វី​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ដែរ​ព្រោះ​ក្រុមមនុស្ស​អាក្រក់​តាម​យាយី​នោះ​ក៏មាន​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​នាពេល​ក្រោយ ហើយ​នាំ​ជីវិត​មិន​ភ្លឺស្វាង​តាម​អ្វីដែល​ជីវិត​ខ្លួន​ត្រូវមាន​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ជោគ​សំណាង​បាន​ត្រឡប់មកវិញ ម្ល៉ោះហើយ​រឿង​រាវ​តូចធំ​មួយចំនួន​បាន​រលាយ​រលត់​ទៅ​ឆ្ងាយ ហើយ​ជោគ​សំណាងល្អៗ​បាន​ចូល​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ហើយ​ចង់​ធ្វើ​អ្វីមួយ​តែង​ជឿនលឿន និង​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​ត្រឡប់មកវិញ​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងា​រលើ​បញ្ហា​ប្រាក់កាស ។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ធ្វើ​កិច្ចសន្យា អ្វីមួយ​ក៏​អាចអនុវត្ត​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​រឿង​សំខាន់ ឬ​ចរចា​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ ឬ​មិន​សម្រេច​ដូច​បំណង​នោះ​មាន​ខ្ពស់ជាង​សព្វមួយដង​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ​ជាពិសេស​មុនពេល​ចុះហត្ថលេខា ឬ​ផ្តិត​ស្នាម​មេដៃ​លើ​លិខិតស្នាម​ផ្សេងៗ​ចូរ​ចេះ​ពិនិត្យពិច័យ​ឱ្យ​ល្អិតល្អន់​ទើប​ពុំ​មានការ​ភ្លាំងភ្លាត់ និង​មិន​ខាត​ផលប្រយោជន៍​ឥតអំពើ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ព្រោះ​តែង​កើត​នូវ​រឿង​រាវ​ខ្លះៗ​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បែរជា​បាន​ទោស​ត្រឡប់មកវិញ​។​ដោយឡែក​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​លេចធ្លោ​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ឃើញថា​ពិបាក​រកប្រាក់​ចំណូល​ខ្លាំង​ដែរ ហើយ​ពិសេស​ងាយ​មានរឿង​រាវ​ចូលលុកលុយ​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ហាក់​ពុំ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​៕

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ការធ្វើ​អ្វីមួយ​របស់លោក​អ្នក​គឺ​តែង​សម្រេច​ជោគជ័យ​ដូច​សមប្រកប ពិសេស​នៅមាន បងប្អូន​ញាតិមិត្ត​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​នៅថ្ងៃនេះ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត ឬ​ចុះ​ប្រកប​កិច្ចការងារ​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​ដោយសារ​សម្ពាធ​ផ្លូវ​អារម្មណ៍ និង​ប្រាក់កាស​ជួប​បញ្ហា​ខ្វះមុខខ្វះក្រោយ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​។​លោកអ្នក​មិនត្រូវ​ចេះតែ​ពឹងពាក់​ខ្ចី​អ្នកដទៃ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​វ័ណ្ឌក​ដោយសារ​រកប្រាក់​សង​គេ​មិន​រួច​។​នៅពេលនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំវក​

 

​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម​។ ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​ឱ្យគេ​ជំពាក់​បំណុល ឬ​ឱ្យគេ​ខ្ចី​របស់របរ​ដោយ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​ការប្រកប​ការងារ​លោក​អ្នក​ទទួលរង​សម្ពាធ​ច្រើន​បន្តិច ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​តស៊ូ​និង​យក​បញ្ញា​ជា​អាវុធ​ដោះស្រាយ​ទើប​ប្រសើរ ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ក្នុង​រយៈ​ពេលនេះ​ដោយសារ​ចំណូល​ជីវភាព​របស់លោក​អ្នក​ខ្សត់ខ្សោយ ម្ល៉ោះហើយ​ត្រូវ​ចេះ​ចាយវាយ​ក្បិតក្បៀត​បន្តិច​ទើប​ពុំមាន​បញ្ហា​ចោទឡើង​នាគ្រា​ខាងមុខ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បញ្ហា​កិច្ចការងារ និង​បញ្ហា​ប្រាក់កាស​លោកអ្នក​ហាក់​បាន​ធូរស្រាល​បន្តិច​វិញ​។​ក្រៅពីនេះ​បញ្ហាលំបាក​មួយចំនួនទៀត​ក៏បាន​ផ្លាស់ប្តូរ​មក​ប្រសើរ​ឡើងវិញ​ខ្លះ​ដែរ​។​ការបំពេញ​ការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​ថែមទៀត​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ចាស់​ថ្មី​មួយចំនួន​ផង​។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្និទ្ធស្នាល​ដូច​ប្រក្រតី​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​បើ​ទោះបី​ថ្ងៃនេះ​មាន​បញ្ហា​ខ្លះៗ​យាយី ឬ​អ្នកខ្លះ​មានរឿង​រាវ​ទំនាស់​កើតឡើង ប៉ុន្តែ​លោកអ្នក​ក៏​អាច​ដោះស្រាយបាន​ជ្រះស្រឡះ​ដែរ ។​ក្នុង​រយៈពេល​នេះ​បើ​មាន​ញាតិ​បងប្អូន ឬ​មិត្តភក្តិ​បបួល​ដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ល្អិតល្អន់​ទើប​មិន​នាំ​អំពលទុក្ខ​ដាក់ខ្លួន និង​មិន​ចាញ់បោក​គេ ។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​គ្រា​ខាងមុខ​៕