ដោយ:សុផល/ភ្នំពេញ៖ ដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងមួយរបស់កម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានផ្ដល់ពានរង្វាន់ស្ដង់ដារសណ្ឋាគារបៃតងអាស៊ានលើកទី៨ (8th ASEAN GREEN HOTEL STANDARD) ដល់សណ្ឋាគារចំនួនប្រាំ។

សណ្ឋាគារបៃតងអាស៊ានទាំង៥នោះ រួមមាន៖
១៖ សណ្ឋាគារ ប្រូខន អ៉ិនវេសមេន ខូអិលធីឌី BROCON INVESTMENT CO.,LTD (SONGSAA PRIVATE ISLAND) នៅខេត្តព្រះសីហនុ
២៖ សណ្ឋាគារ ភូមិបៃតង (ខេមបូឌា) PHUM BAITANG (CAMBODIA) HOTEL នៅខេត្តសៀមរាប
៣៖ សណ្ឋាគារ រ៉ូសវូត ភ្នំពេញ (វឌ្ឍនៈ ប្របភើធី អិលធីឌី) ROSEWOOD PHNOM PENH (VATTANAC PROPERTIES LTD) HOTEL នៅរាជធានីភ្នំពេញ
៤៖ សណ្ឋាគារ ជីន ប៉ី ផាលេស ឯ.ក JIN BEI PALACE CO., LTD នៅខេត្តព្រះសីហនុ
៥៖ សណ្ឋាគារ រ៉ូយ៉ាល់ រីស៊ីដេន ហូថេល អេន រីហ្សត (ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ) ROYAL RESIDENCE HOTELS AND RESORTS CO.,LTD. (HYATT REGENCY PHNOM PENH) នៅរាជធានីភ្នំពេញ។

សណ្ឋាគារទាំងនេះសុទ្ធតែមានលំដាប់ពិន្ទុខ្ពស់ក្នុងការចូលរួមជាបេក្ខភាព ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលផលិតផលទេសចរណ៍ផ្នែកសេវាកម្មស្នាក់នៅរបស់កម្ពុជា បានរៀបចំទីតាំងស្របតាមស្ដង់ដាសណ្ឋាគារបៃតងអាស៊ាន និងជាសញ្ញាណបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីគោលដៅទេសចរណ៍កម្ពុជា ដែលភ្ញៀវមកកម្សាន្តនៅកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងមិនបារម្ភពីការឆ្លងមេរោគកូវីដ១៩៕សរន