ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:ព្រឹត្តិការណ៍រឹប្រកួតបាល់ទាត់ថ្នាក់តំបន់ដែលគេប្រសិទ្ធិនាមថា AFF U23 Championship 2022ក្រុមយុវជនអាយុក្រោម២៣របស់កម្ពុជាសង្ឃឹមថានឹងឡើងទៅកាន់ចំណាត់ថ្នាក់ល្អ ។

ព្រឹត្តិការណ៍នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះជាមួយនឹងការចាប់ពូលកន្លងមកដែលមាន៣ពូលក្នុងនោះពីរពូលមានចំនួនបួនក្រុមនិងមួយពូលទៀតមានចំនួនបីក្រុមនោះកម្ពុជាស្ថិតនៅពូល Aជាមួយនឹងក្រុមចំនួនបីទៀតដែលមិនសូវខ្លាំងដោយសារតែក្រុមបីផ្សេងទៀតនោះសុទ្ធ
តែធ្លាប់លេងចាញ់កម្ពុជា ។ជាមួយនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះកម្ពុជាហាក់ដូចជាបង្ហាញពីការមានប្រៀបដើម្បីប្រជែងយកកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ព្រឹត្តិការណ៍នេះកម្ពុជាស្ថិតនៅពូល Aជាមួយក្រុមមិនសូវខ្លាំងចំនួនបីទៀតគឺទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណាដារុយហ្សាឡឹម
ក្នុងខណៈដែលពូល B ដែលមាន៤ក្រុមដែរនោះគឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ានិង ឡាវដែលក្នុងពូលនេះគេចាត់ទុកថាជាក្រុមដែលទន់ជាងគេ ។
សម្រាប់ពូល Cដែលមានតែ៣ក្រុមនោះគឺសុទ្ធតែជាក្រុមដែលគេចាត់ទុកជាក្រុមខ្លាតែម្ដងដែលក្នុងនោះមានក្រុមថៃ វៀតណាម និងសិង្ហបូរី ។

ការប្រកួតនេះធ្វើឡើងនៅស្ដាតចំនួនពីរគឺពហុកីឡដ្ឋានជាតិមរតកតេជោ និង កីឡាដ្ឋានPRINCE Stadiumរបស់ក្លិបបាល់ទាត់វិសាខាដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៤ដល់២៥កុម្ភៈឆ្នាំ២០២២ ។

ក្នុងកម្មវិធីប្រកួតដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)នោះនៅថ្ងៃទី១៤កុម្ភៈដែលជាថ្ងៃបើកឆាកដំបូងដោយប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោគឺជាការប្រកួតសម្រាប់ពូលAក្រុមរបស់ទីម័រខាង់កើតជួបជាមួយក្រុមហ្វីលីពីននិងកម្ពុជាប្រកួតជាមួយប្រ៊ុយណេ ។

ថ្ងៃទី១៥កុម្ភៈជាការប្រកួតសម្រាប់ពូល B ដែលមាន២ប្រកួតដែរនោះគឺប្រកួតនៅកីឡដ្ឋានPRINCE Stadiumដោយម៉ាឡេស៊ីប្រកួតជាមួយមីយ៉ាន់ម៉ារ និង ឥណញ្ឌូនេស៊ីប្រកួតជាមួយឡាវ ។ថ្ងៃទី១៦កុម្ភៈដែលជាការប្រកួតសម្រាប់ពូលCនកីឡដ្ឋានPRINCE Stadiumមានតែមួយប្រកួតប៉ុណ្ណោះ គឺថៃជួបជាមួយសិង្ហបូរី ។

ថ្ងៃទី១៧កុម្ភៈសម្រាប់ពូលAប្រ៊ុយណេ ប្រកួតជាមួយទីម័រខាងកើត និងហ្វីលីពីនជួបជាមួយកម្ពុជា ។ថ្ងៃ១៨កុម្ភៈសម្រាប់ពូល Bឡាវ
ប្រកួតជាមួយម៉ាឡេស៊ី និង មីយ៉ាន់ម៉ាប្រកួតជាមួយឥណ្ឌូនេស៊ី ។ថ្ងៃ១៩កុម្ភៈដែលជាការប្រកួតបញ្ចប់ពូលCនោះក្រុមសឹង្ហបូរីត្រុវប្រកួតជាក្រុមវៀតណាម ។

ថ្ងៃទី២០កុម្ភៈដែលកជាថ្ងៃប្រកួតបញ្ចប់ពូល A ក្រុមកម្ពុជាជួបជាមួយទីម័រខាងកើត និង ក្រុមហ្វីលីពីនប្រកួតជាមួយប្រ៊ុយណេ ។
ចំពោះការប្រកួតបញ្ចប់ពូល Bថ្ងៃទី២១កុម្ភៈវិញឥណ្ឌូនេស៊ីជួបជាមួយម៉ាឡេស៊ី និង ក្រុមមីយ៉ាន់ម៉ារជួបជាមួយក្រុមឡាវ ។

ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនៃពូលទាំង ៣ និងក្រុមចំណាត់ថ្នាក់លេខ២មួយក្រុមដែលលេងល្អជាងគេក្នុងពូលទាំង”នឹងត្រូវបាន
ឡើងលេងបន្តនៅវគ្គពាក់លណ្ដាលផ្ដាច់ព្រ័ត្រ ។សម្រាប់ក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាកំពុងតែដាក់ក្ដីសង្ឃឹមថានឹងមានឧិកាស
ឡើងទៅលេងបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមិនខានឡើយ ៕សរន