លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសៈពិតជាមានសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម ប៊ូយ ថាញ់សឺន! ជាក់ស្តែង ដំណើរទស្សនកិច្ចនេះបានបំពេញបន្ថែមលើលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដមប្រធានរដ្ឋវៀតណាម ង្វៀន សួនហ៊្វុក មកកម្ពុជានាពេលថ្មីៗនេះ និងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៩ កាលពីខែមុន។ កត្តាទាំងអស់នេះគឺជាមូលដ្ឋានជំរុញសន្ទុះនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២២ ដែលជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ ខ្ញុំបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា ដោយសង្ឃឹមថានឹងជួយស្តារឡើងវិញនូវស្មារតីគ្រួសារអាស៊ានតែមួយ ក្រោមចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។ យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ សម្រាប់ឆ្នាំនេះជាពិសេស ប៉ុន្តែក៏សំដៅទៅរកអនាគតដ៏វែងឆ្ងាយផងដែរ!៕

Jan 21, 2022
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសៈពិតជាមានសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម ប៊ូយ ថាញ់សឺន!
ជាក់ស្តែង ដំណើរទស្សនកិច្ចនេះបានបំពេញបន្ថែមលើលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដមប្រធានរដ្ឋវៀតណាម ង្វៀន សួនហ៊្វុក មកកម្ពុជានាពេលថ្មីៗនេះ និងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៩ កាលពីខែមុន។ កត្តាទាំងអស់នេះគឺជាមូលដ្ឋានជំរុញសន្ទុះនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២២ ដែលជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។
ខ្ញុំបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា ដោយសង្ឃឹមថានឹងជួយស្តារឡើងវិញនូវស្មារតីគ្រួសារអាស៊ានតែមួយ ក្រោមចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។
យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ សម្រាប់ឆ្នាំនេះជាពិសេស ប៉ុន្តែក៏សំដៅទៅរកអនាគតដ៏វែងឆ្ងាយផងដែរ!៕