ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ សហការ​ជាមួយ កម្លាំង​នគរបាល ខណ្ឌ​ច្បារអំពៅ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ ប្រាំមួយ​នាក់ ក្នុងចំណោម​បក្ខពួក ប្រាំពីរ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច ទទួលផល​ចោរកម្ម និង​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។ ការបង្ក្រាប​នេះ បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ ត្រង់ចំណុច​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល ស្រុក​កៀនស្វាយ បានឱ្យដឹងថាៈ ជនសង្ស័យ មាន​ចំនួន ប្រាំពីរ​នាក់ ជា​មនុស្ស​ប្រុស​ទាំងអស់​គឺ​១-​ឈ្មោះ សូ សំ​អ៊​ន ហៅ វី អាយុ​៣១​ឆ្នាំ , ២-​ឈ្មោះ អ៊​ន ស្រ៊ា​ន់ អាយុ​៣០​ឆ្នាំ ពីរ​នាក់​នេះ មាន​ទីលំនៅ នៅ​ភូមិ​ឫស្សី ស្រុក​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល , ៣-​ឈ្មោះ​ស៊ីម សំបូរ ហៅ ឌុន អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ , ៤-​ឈ្មោះ ចិះ​ភា​រុណ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​បណ្តោះអាសន្ន ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី , ៥-​ឈ្មោះ​សំរិទ្ធ ប៊ុន​ណា ហៅ ពេទ្យ អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ , ៦-​ឈ្មោះ​ត្រាយ ស​ម្ជ​ស្ស ហៅ​ភ័ស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល និង​៧-​ឈ្មោះ ឡា​ច ម៉េង​លាង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ព្រែក​ឃ្លោក ស្រុក​ស្អាង ខេត្តកណ្ដាល (​រត់គេចខ្លួន​) ។ ជនសង្ស័យ ទាំង​ប្រាំពីរ​នាក់​នេះ សុទ្ធ​តែមាន​មុខរបរ មិន​ពិតប្រាកដ ដូចគ្នា​។​

​ចំពោះ​វត្ថុតាង​ចាប់យក រួមមាន ១-​ម៉ូតូ​ចំនួន ៨ គ្រឿង​, ២-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យថា ជា​សារធាតុ​ញៀន ចំនួន​៣​ក​ញ្ចា​ប់ (​ធំ​១​កញ្ចប់ មធ្យម​១​កញ្ចប់ តូច​១​កញ្ចប់​), ជញ្ជីង សម្រាប់​ថ្លឹង​ថ្នាំញៀន​១, សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​, សម្ភារ​សម្រាប់ធ្វើ​សកម្មភាព កាច់ក​ម៉ូតូ​មួយចំនួន ថែម​ទៀតផង​៕/V