ដោយៈ សរិទ្ធ-ភ្នំខៀវ / បាត់ដំបងៈ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំឡូត ឃាត់ខ្លួន បន្ទាប់ពីទាញកាំភ្លើង AK-47 ស្វ័យបត់ ដែលលាក់ទុក មកគំរាមប្រពន្ធ ឲ្យចេញពីផ្ទះ ក្រោយផ្ទុះជម្លោះ ជាមួយគ្នា។ ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាល ស្រុកសំឡូត បានឲ្យដឹងថាៈ ជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ ឈួន វ៉ាន់ថា ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ច ដកហូតបានកាំភ្លើង AK-47 ស្វាយបត់ ១ដើម មានគ្រាប់ចំនួន ២០ គ្រាប់ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកសំឡូត និងកសាងសំណុំរឿង បញ្ជូនបន្ត ទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការ តាមនីតិវីធីច្បាប់៕/V