​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ ប្រាំ​នាក់ ត្រូវបាន​កម្លាំង​ជំនាញ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទដៃ តាមផ្លូវ​សាធារណៈ កាលពី​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទឹ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា ជនសង្ស័យ ជា​យុវជន​ទាំងអស់ ១.​ឈ្មោះ ថេត ប៊ុន​ថេ​ង អាយុ​២១​ឆ្នាំ មុខរបរ ជាង​សាក់​ដៃ មាន​ទីលំនៅ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២.​ឈ្មោះ ន្ធ បូ​រិ​ន អាយុ​២០​ឆ្នាំ មុខរបរ ជាង​ម៉ូតូ មាន​ទីលំនៅ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៣.​ឈ្មោះ សំអាង សុវណ្ណារ៉ា អាយុ​១៩​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៤.​ឈ្មោះ ចាន់ ច អាយុ​១៩​ឆ្នាំ មុខរបរ ជាង​ម៉ូតូ មាន​ទីលំនៅ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៥.​ឈ្មោះ ឃុន សុខ​ហៀ​ង អាយុ​២០​ឆ្នាំ មុខរបរ លក់​គ្រឿងសំណង់ មាន​ទីលំនៅ ភូមិ​សឡា សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ចំណែក​ជនរងគ្រោះ ឈ្មោះ សឿង សុភ័ក្ត្រ​នាថ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ ៩៧ ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍ សមត្ថកិច្ច នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង ១០​និង​២០​នាទី​ព្រឹក ជនរងគ្រោះ ឈ្មោះ សឿង សុភ័ក្ត្រ​នាថ និង​មិត្ត​ភ័​ក្រ ធ្វើការ​ជាមួយគ្នា ឈ្មោះ សា​វាត ឡៃ​លី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន បាន​ជិះ​ម៉ូតូ​ឃ្យូ​ប៊ិក ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HY-1783 ឌុប​គ្នា​ត្រឡប់​ពី​ជួប​អតិថិជន ម្តុំ ស្តុ​ប​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ជនរងគ្រោះ ជា​អ្នកបើក​ម៉ូតូ គោលបំណង ដើម្បី​ទៅ​ជួប​អតិថិជន​ម្នាក់ទៀត ដែល​ខាង​ក្រុមហ៊ុន របស់​ជនរងគ្រោះ បាន​ណាត់ជួប ថតរូប​និង​ទីតាំង​ផ្ទះ ដែលមាន​ទីតាំង ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លុះ​នៅវេលា កើតហេតុ ខណៈ​ជនរងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា​ដល់​ចំណុច​ផ្លូវ​បេតុង ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជនរងគ្រោះ បាន​ដក​ទូរស័ព្ទ និយាយ បន្ទាប់ពី​និយាយ​រួច ជនរងគ្រោះ បំរុង​ដាក់​ក្នុង​ហោ​បៅ​វិញ ស្រាប់​តែមាន​ជនសង្ស័យ បីនាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ 1IS-6948 ជនសង្ស័យ ជិះ​ខាងក្រោយ ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ជនរងគ្រោះ បានសំរេច ជិះ​គេចខ្លួន ក៏ត្រូវ​ជនរងគ្រោះ ដេញតាម​ពីក្រោយ​ស្រែក​ចោរៗ និង​ឮ​ដល់​សមត្ថកិច្ច នគរបាល កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្បែរ​នោះ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​ស្រាវជ្រាវ ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន ប្រាំ​នាក់ ខាងលើ នាំមក​សាកសួរ នៅ​ផ្នែក​នគរបាល​យុត្តិធម៌ អធិការដ្ឋាន នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្រោយពី​ធ្វើការ​សួរនាំ ជនសង្ស័យ​ទាំង ប្រាំ​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយមាន​ចម្លើយ​សារ ភាព សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ ទាំង ប្រាំ​នាក់ ខាងលើ រួម​នឹង​វត្ថុតាង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕/V