ដោយៈរិទ្ធិសែន/ពោធិ៍សាត់: លោក ជាវ តាយអភិបាលខេត្តនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ក្របខណ្ឌទូទាំងខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ នៅបរិវេណសាលាខេត្តបានអញ្ជើញ បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៤ប្រភេទម៉ូឌ័រណា(MODERNA) ជូនមន្ត្រីរាជការជួរមុខ ចំនួន១.៤៩៦នាក់ ស្មើនឹង៣០មន្ទីរ អង្គភាពក្នុងខេត្ត។
ថ្លែងក្នុងឱកាសនោះលោកអភិបាលខេត្តបានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង ដូសជំរុញ ទី៤នេះ គឺសំខាន់ដើម្បីការពារខ្លួន ពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទថ្មីអូមីក្រុង ដែលកំពុងឆ្លងរាលដាលសព្វថ្ងៃ៕សរន-PC