ប្រែសម្រួលៈបំណង(ST)៖ប៉ូលិសហុងកុងនឹងចាត់ការអ្នកស្រឡាញ់សត្វចិញ្ចឹមណាដែលព្យាយាមរារាំងមិនអោយអ្នកដទៃប្រគល់សត្វកណ្តុរចិញ្ចឹមហ៊ែមស្ទឺ( hamster)របស់គេអោយអាជ្ញាធរយកទៅសម្លាប់ឬព្រលែងចោល បន្ទាប់ពីអាជ្ញាធរក្រុងបញ្ជាអោយសម្លាប់សត្វចិញ្ចឹមគួរអោយស្រឡាញ់នេះដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។
កាលពីថ្ងៃអង្គារទី១៨មករា ពួកមន្ត្រីបានបញ្ជាអោយសម្លាប់កណ្តុរហ៊ែមស្ទឺប្រមាណ២.០០០ក្បាលដោយប្រមូលមកពីហាងលក់សត្វចិញ្ចឹមក្រោយការតាមដានការផ្ទុះកូវីដ១៩មួយបានរកឃើញថាកម្មករម្នាក់ធ្វើការនៅហាងលក់សត្វចិញ្ចឹមមួយបានឆ្លងកូវីដ ។ការធ្វើតេស្តិ៍ក្រោយមកបានរកឃើញថា សត្វកណ្តុរចិញ្ចឹម១១ក្បាលឆ្លងកូវីដ១៩។
ចាប់តាំងពីពេលនោះមក អ្នកក្រុងហុងកុងរាប់ពាន់គ្រួសារបានប្រគល់សត្វកណ្តុរដើម្បីអោយអាជ្ញាធរយកទៅលែង។
ហុងកុងក៏បានធ្វើតេស្តិ៍លើសត្វទន្សាយនិងកណ្តុរធំឈីនឈីឡា(chinchilla)តែមានតែកណ្តុរហ៊ែមស្ទឺប៉ុណ្ណោះដែលឆ្លងរោគ។
បុគ្គលិកសុខាភិបាកដើរប្រមូលកណ្តុរចិញ្ចឹមពីហាងនៅនិងគ្រួសារនៅហុងកុង
ហុងកុងធ្វើតេស្តិ៍មនុស្សរាប់នាក់ក្រោយការរកឃើញអ្នកឆ្លងកូវីដ១៩កើនឡើង
ពាក់ព័ន្ធនឹងកូវីដ១៩នេះដែរ ចិនកាលពីថ្ងៃសុក្របានរាយការណ៍ចំនួនឆ្លងថ្មីទាបបំផុតធៀបនឹងការឆ្លងនៅជិត២ខែមកនេះ ក្រោយពីអាជ្ញាធរអនុវត្តវិធានការទប់ស្កាត់តឹងរ៉ឹងដោយបានបិទខ្ទប់ទីក្រុងមួយចំនួន ធ្វើតេស្តិ៍ទ្រង់ទ្រាយធំនិងកាត់បន្ថយសកម្មភាពអាជីវកម្ម។
ចិនបានរាយការណ៍ចំនួនឆ្លងក្នុងស្រុកថ្មីតែ២៣នាក់សំរាប់ថ្ងៃព្រហស្បតិ៍ ដោយធ្លាក់ចុះពីចំនួនឆ្លង៤៣នាក់កាលពីមួយថ្ងៃមុន។
វាកត់សំគាល់ការឆ្លងកូវីដ១៩ធ្លាក់ចុះដល់ថ្ងៃទី៤ជាប់ៗគ្នា និងទាបបំផុតគិតចាប់តាំងពីថ្ងៃ២៩វិច្ឆិកាឆ្នាំមុន៕