ដោយៈរ៉ាម៉ន/ភ្នំពេញៈ លោក ជា ពិសី អភិបាលខណ្ឌទួលគោកអមដំណើរដោយ លោកអភិបាលរងខណ្ឌ លោកនាយក លោកប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទឹកល្អទី៣ និងលោកចៅសង្កាត់បឹងសាឡាង និងមន្ត្រីសង្កាត់ បានអញ្ជើញចុះពិនិត្យគម្រោងជួសជុលចាក់អ៊ុត AC ផ្លូវលេខ២៦៥ មានពីរ កំណាត់ផ្លូវ ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ និងផ្លូវលេខ៣៦២ មានមួយ កំណាត់ផ្លូវ ស្ថិតនៅសង្កាត់បឹងសាឡាង ។សកម្មភាពនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមករា៕សរន-PC