ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ អតីតសិស្សអាយុ ៦៣ឆ្នាំម្នាក់បានលួចចូលទៅក្នុងសាលាចាស់របស់គាត់នៅភាគខាងជើងប្រទេសជប៉ុនដើម្បីយករបស់មួយដែលគ្រូបានរឹបអូសកាលពីជាង ៤០ ឆ្នាំមុន។
អតីតសិស្សរូបនេះបានចូលសាលាដែលបានបិទទ្វារសម្រាប់វិស្សមកាលរដូវរងាជាមួយមិត្តស្រីអាយុ ៥៨ ឆ្នាំរបស់គាត់។
គាត់សង្ឃឹមរកឃើញព័ត៌មានអំពីកិច្ចការរបស់គ្រូគាត់នៅក្នុងកំណត់ត្រារបស់សាលា។
ពួកគាត់ទាំងពីរនាក់បានលួចចូលសាលាមធ្យមសិក្សាខាងលើដើម្បីយកមកវិញនូវរបស់ហាមឃាត់មួយនៅរាប់ទសវត្សរ៍ក្រោយមក។
គូស្នេហ៍វ័យចំណាស់នេះបានលួចចូលបន្ទប់បុគ្គលិក ប៉ុន្តែបុគ្គលិកម្នាក់នៅក្នុងបរិវេណសាលាបានឮអ្នកទាំងពីរនិយាយខ្លាំងៗ ហើយទូរស័ព្ទទៅប៉ូលិសដើម្បីរាយការណ៍ពីជនលួចចូលអគារ។
យោងតាមវេបសាយ SoraNews24 មន្ត្រីប៉ូលិសបានចុះដល់កន្លែងកើតហេតុ ហើយចាប់ខ្លួនអ្នកទាំងពីរពីបទលួចចូលអគារ។
អតីតសិស្សទាំងពីរនាក់ត្រូវបានរាយការណ៍ថាមានស្ថានភាពស្រវឹងនៅពេលចាប់ខ្លួន។
សាលានេះមានទីតាំងស្ថិតនៅទីក្រុងមីកាសា (Mikasa)ភាគខាងលិចទីក្រុងអ៊ីវ៉ាមីហ្សាវ៉ា (Iwamizawa) ជាកន្លែងដែលគូស្នេហ៍វ័យចំណាស់នេះរស់នៅ៕
គូស្នេហ៍វ័យចំណាស់លួចចូលសាលាដើម្បីយកវត្ថុហាមឃាត់មួយ ដែលគ្រូរឹបអូសកាលពីជាង៤០ឆ្នាំមុន