ដោយៈ​ចាន់តូ​/​ភ្នំពេញ​:កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ដឹកនាំ​ដោយ​លោក កៅ សារា​វុ​ធ បាន​ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​១៦​នាក់​ដកហូត​វត្ថុតាង​១៦​កញ្ចប់​តូច​នៅ​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២២​ស្ថិត​តាមផ្លូវ​បេតុង​នៅ​តំបន់​មិន​រៀបរយ​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​ជនសង្ស័យ​ទាំង​១៦​នាក់​ក្នុងនោះ​ស្រី​ប្រាំមួយ​នាក់ នារី​ស្លៀកពាក់​ជា​បុរស​ពីរ​នាក់ និង ប្រុស​ប្រាំ​បីនាក់​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​គ្រឿងញៀន​១៦​កញ្ចប់​តូច​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​សាកសួរ​និង​បញ្ជូន​ទៅតាម​នីតិវិធី​នៅពេល​ក្រោយ​៕​សរន​-PC