ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ នៅរាត្រីចុងសប្តាហ៍នេះគឺមានការប្រកួតលីកកំពូលធំៗទាំង ៥ ពេញសាច់តែម្តង ជាពិសេសលីកកំពូលអង់គ្លេស ដែលក្រុមលេខ១ Man City ហាក់ជិះសេះព្រលែងដៃបានហើយ ព្រោះដាច់រហូតដល់ ១១ ពិន្ទុពីលេខ២ Liverpool ទៅហើយ។ នៅយប់ថ្ងៃសៅរ៍នេះ Man City រំពឹងបន្ថែមការនាំមុខ ១៤ ពិន្ទុ នៅពេលធ្វើដំណើរទៅទឹកដីរបស់ Southampton ខណៈនៅថ្ងៃអាទិត្យ Liverpool ត្រូវលេងនៅទឹកដីរបស់ Crystal និង Chelsea ទទួលមាន់ខ្នាយមាស Tottenham ដែលលទ្ធផលអាចនឹងស្មើគ្នាតែប៉ុណ្ណោះ។
ដោយឡែកបិសាចក្រហម Man U នឹងស្វាគមន៍ក្រុមលេខ៤ West Ham នៅថ្ងៃសៅរ៍ ដែលនេះជាគូប្រជែងយកកៅអីកំពូលទាំង៤ដ៏ស្វិតស្វាញផងដែរ។ ហេតុដូច្នេះ ក្រុមប្រជែង Top 4 គឺត្រូវប៉ះគ្នាស្ទើរតែគ្រប់គូ លើកលែងតែ Man City ដូច្នេះមេឃខៀវចុងសប្តាហ៍នេះលេងបណ្តែតៗស៊ីត្រឹមមួយគ្រាប់ក៏ទទួលបានបីពិន្ទុ ហើយកីឡាករក៏មិនរងហានិភ័យរបួសនោះដែរ ហើយបើក្នុងករណីស្មើក៏មិនថ្វីដែរ ព្រោះនៅបន្តនាំមុខ១២ពិន្ទុបណ្តោះអាសន្ន។
ចំណែកក្រុមនៅលីកកំពូលដទៃទៀតដែលរំពឹងឈ្នះនៅចុងសប្តាហ៍នេះគឺ Leverkusen, Leipzig, Villarreal, Atl. Madrid, Sevilla, Real Madrid, PSG, Inter Milan និង Napoli។
សម្រាប់ចុងសប្តាហ៍នេះយើងនឹងវិភាគជូន២គូប៉ុណ្ណោះនៅក្របខ័ណ្ឌ EPL ៖
– [7] Manchester Utd vs West Ham [4]
ការប្រកួតនេះនឹងក្លាយជាការសាកល្បងអត្តចរិតរបស់បិសាចក្រហម។ ពួកគេនៅចាញ់គេឆ្ងាយណាស់ក្នុងការប្រជែងយកតំណែងកំពូលទាំងបួន ហើយមានព័ត៌មានឥតឈប់ឈរអំពីជម្លោះនិងភាពមិនចុះសម្រុងគ្នានៅក្នុងក្រុម។
ហើយឥឡូវ ពួកគេត្រូវប្រឈមមុខនឹងក្រុមលេខ ៤ West Ham ដែលដាក់គោលដៅដណ្តើមយកតំណែង CL ឱ្យខាងតែបានផងដែរ។
ដោយសារក្រុមទាំងពីរនេះប្រជែងគ្នាយកលេខ៤ ដូច្នេះការប្រកួតនេះនឹងក្លាយជាការប្រកួតស្លាប់រស់សម្រាប់ពួកគេ ហើយអ្នកណាដែលឈ្នះ គឺអាចនិយាយបានថាមានភាគរយខ្ពស់ក្នុងការធានាកៅអីកំពូលទាំង៤។
ដោយហេតុនេះហើយយើងរំពឹងមានគ្រាប់បាល់ស៊ុតបញ្ចូលគ្នានៅចុងសប្តាហ៍នេះនៅទឹកដី Old Trafford ។
ក្រុមទាំងពីរតែងស៊ុតបំប៉ោងសំណាញ់ទីជាប់លាប់មិនដែលខាននោះទេ ហើយសមនឹងការប្រកួតនេះសំខាន់ផងនោះ យើងរំពឹងមានការស៊ុតចូលគ្នាទៅវិញទៅមកកក្រើកកីឡដ្ឋានជាមិនខាន។
ប្រវត្តិជួបគ្នា
– ជួបគ្នាចុងក្រោយ West Ham ឈ្នះ ១-០។
– មុនជំនួបខាងលើ Man U ឈ្នះទាំងក្នុងនិងក្រៅទឹកដី។
– គិតចាប់តាំងពីឆ្នាំ២០១៥ បិសាចក្រហមខកខានស៊ុតបញ្ចូលទីម្តងគត់នៅទឹកដី Old Trafford ពេលទទួល West Ham។
– Man U ទទួល West Ham លើកចុងក្រោយបង្អស់គឺឈ្នះ ១-០។
ការវិភាគ
កូនក្រុមរបស់លោក រ៉ាហ្វ រេងនិក បានកត់ត្រាជ័យជម្នះ ១-៣ នៅថ្ងៃប្រកួតចុងក្រោយនៅទឹកដីរបស់ Brentford ។ ពួកគេក៏មិនចាញ់ផងដែរក្នុងការប្រកួតចំនួន ១២ លើកនៃការប្រកួតសរុប ១៣ លើកចុងក្រោយ ហើយពួកគេបានស៊ុតបញ្ចូលទី ២ គ្រាប់ឡើងទៅក្នុង ៣ ប្រកួតនៃ ៥ ប្រកួតចុងក្រោយរបស់ពួកគេ។
ជាងនេះទៅទៀតពួកគេខកខានស៊ុតបញ្ចូលទីនៅទឹកដីខ្លួនឯងបីដងប៉ុណ្ណោះនៅរដូវកាលនេះគិតចាប់តាំងពីខែកញ្ញាមក ហើយការខកខាន២លើកក្នុងចំណោមនោះគឺប្រកួតទល់នឹង Manchester City និង Liverpool។
ដោយឡែក West Ham បានចាញ់ ២-៣ នៅក្នុងផ្ទះកាលពីសប្តាហ៍មុនទល់នឹង Leeds ។ ប៉ុន្តែមុននេះពួកគេបានឈ្នះ៤ប្រកួតជាប់ៗគ្នា ហើយស៊ុតចូលលើសពី២គ្រាប់នៅ៦ប្រកួតចុងក្រោយជាប់ៗគ្នា។
ដោយពិចារណាលើចំណុចទាំងអស់នេះ យើងរំពឹងមានគ្រាប់បាល់ច្រើនរវាងក្រុមទាំងពីរ។
លទ្ធផលព្យាករណ៍ Man U ចាញ់ ១-២។
– [12] Southampton vs Manchester City [1]
ក្រុមការពារតំណែងជើងឯក Manchester City ហាក់គ្មានក្រុមណាអាចបញ្ឈប់បានឡើយនាពេលនេះ។ ពួកគេកំពុងឈរនៅលើកំពូលតារាងដោយមាន ១១ ពិន្ទុនាំមុខលើលេខ២ Liverpool ហើយពួកគេក៏កំពុងស្ថិតក្នុងទម្រង់លេងឈ្នះជាប់ៗគ្នាយូរផងដែរ។ ពួកគេតែងស៊ុតចូលទីគូប្រកួតច្រើនៗគ្រាប់ ហើយពួកគេក៏មានខ្សែការពារល្អបំផុតនៅក្នុងលីកទាំងមូលផងដែរ។
ហើយស្របពេល Chelsea ចំណាត់ថ្នាក់លេខ ៣ ត្រូវជួបក្រុមលេខ ៥ Tottenham រួមជាមួយនឹងក្រុម West Ham ចំណាត់ថ្នាក់ទី ៤ ត្រូវប៉ះក្រុម Manchester United ចំណាត់ថ្នាក់ទី ៧ នេះគឺជាឱកាសមាសសម្រាប់កូនក្រុមរបស់លោក ប៉េប ហ្គាឌីអូឡា បង្កើនការនាំមុខបន្ថែមទៀត។
គូប្រកួតរបស់ពួកគេសម្រាប់ថ្ងៃសៅរ៍នេះគឺ Southampton ជាក្រុមដែលលេងឡើងចុះមិនថេរនោះទេ។ ពួកគេបានទទួលជ័យជម្នះសរុបចំនួន ៥ ដងប៉ុណ្ណោះក្នុងយុទ្ធនាការរដូវកាលនេះ ហើយអ្វីដែលសំខាន់បំផុតនោះគឺពួកគេមានកំណត់ត្រាខ្សោយខ្លាំងណាស់ពេលប៉ះ Man City ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
សម្រាប់ហេតុផលនេះ យើងរំពឹង Man City បន្តឈ្នះថែមទៀត ប៉ុន្តែក្នុងលទ្ធផលតិចតួចប៉ុណ្ណោះគឺ ១-០៕
Man U មិនរំពឹងទទួលលទ្ធផលល្អពេលប៉ះ West Ham ថ្ងៃសៅរ៍នេះ