ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​រយៈពេល​នេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​មិនសូវ​សម​ដូច​ប្រកប​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​មាន​នរណា​បបួល​ធ្វើ​អ្វីមួយ​ចូរ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​ពីព្រោះថា​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​អ្នក​ប្រកប​កា​ងារ​តូចធំ​ជួប​ភាព​សុខដុម និង កិច្ចការងារ​រីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​ជួប​ចាស់ទុំ​ក៏ ជា​ឱកាសល្អ​ប្រពៃ​ដែរ​៕

 

​ឆ្នាំខាល

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ និង បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ និង កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​អាច​សម្រុក​ពេញទី​បាន​ហើយ​។​សម្រាប់​ពេលវេលា​ល្អ​ក្នុង​ការធ្វើ​អ្វីមួយ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ១,០០-២,៥៩​វិនាទី​រសៀល​។​ថ្ងៃ​នេះដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​សំខាន់ៗ​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ឬ​រអិល​ដៃជើង​ធ្លាក់ចុះ​ពី​ទី​ខ្ព​ស់ទាប​ដោយ​ប្រការ​ណាមួយ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ត្រូវ​ឈឺក្បាល​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​រក្សា​ភាព​ស្លូតបូត​ឬ​ធ្វើ​ច​រិ​ក​ឱ្យ​រាបសា​បន្តិច​ទើប​ជីវិត​មាន​ភាព​សុខដុម​ជាង​នេះ​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនដឹង​ក្បាល​កន្ទុយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ក្រុមមនុស្ស​ទាំង​ទីជិត​ឆ្ងាយ​បង្កបញ្ហា​មកឱ្យ​ថែមទៀត​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មិនសូវ​ជោគជ័យ​ទេ ហើយ​បើ​ចង់​បោះទុន​អ្វី​ត្រូវ​មើលមុខ​ក្រោយ​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ដោយសារ​ភាគច្រើន​កើត​មកពី​គំនិត និង ការប្រព្រឹត្តិ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស និង ហោះ​រំលង​ជានិច្ច​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា ងាយ​ទទួលរង​ការឈឺ​ថ្កាត់​ណាស់​ផង​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​លក្ខណៈ​ពេញដៃ​ជើង​និង​មានជោគ​ជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​គ្រាន់​បាន​មួយ​ចាយវាយ​ទប់ទល់ ។
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

 

​ឆ្នាំវក​

 

រាសី​ស្រុតចុះ​។​នៅ​តំណាច់​ខែមករា​នេះ​នឹង​ឈានចូល​ឆ្នាំ​ចិន លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ឬ​រំដោះគ្រោះ​កាន់តែ​ប្រសើរ​ដើម្បី​លើក​ដួង​រាសី​ឆ្នាំ​ថ្មី​។​ថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវ​ចងចាំ​ថាបើ​កើត​ផល​អាក្រក់​ណាមួយ​ឡើង​តោង​តែ​ចេះ​ដោះស្រាយ​ទើប​បញ្ហា​ពី​ធំ​នឹង​ប្រែជា​តូច​ឡើងវិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ឡើយ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ទេ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស និង បង្ករឿង​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក និង ស្មុគស្មាញ​ច្រើនតែ​យ៉ាងណា​បើ​លោកអ្នក​អត់ធ្មត់​ក៏​តែង​ទទួលផល​ល្អៗ​មកវិញ​ដែរ​។​ចំណែក​ការធ្វើដំណើរ​ពេលយប់​ព្រលប់​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​ភាព​រកាំរកូស​ចូល​យាយី​៕

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត លោកអ្នក ត្រូវ​តស៊ូ​ប្រលងប្រជែង​ជាមួយ​អ្នកដទៃ​ច្រើន ម្ល៉ោះហើយ​ងាយ​កើតជា​រឿង​រាវ​និង​មាន​បញ្ហា​ចម្រូងចម្រាស់​នោះ​ក៏​ច្រើន​។​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ត្រិះរិះ​ឱ្យបាន​ត្រឹមត្រូវ​ក្រែង​ភ្លាំងភ្លាត់​ជាប់ផុង​ដកខ្លួន​មិន​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ចាយវាយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែង​ទទួល​នូវ​ផល​សម្រេច​នោះ​ក៏មាន​ខ្ពស់​។​បើទោះបី​សត្រូវ​ជិត​ឆ្ងាយ​ក៏​មិន​ភ័យព្រួយ​ដែរ​គឺ​លោកអ្នក​អាច​យកជ័យ​ជំនះ​មិន​ពិបាក​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
គូ​ស្វាមីភរិយា​បើ​មានរឿង​រាវ​ជម្លោះ​វិវាទ ឬ សូម្បីតែ​ចង់​ចែកផ្លូវ​គ្នា​ក្តី ហើយ​ចង់​ដោះស្រាយ​បញ្ហា​ជ្រើស​រើសយក​ថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​៕