ដោយៈសុផល/ភ្នំពេញ: សម្រាប់ ឆ្នាំ ២០២១ នេះមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួនជាង ៦ លាន ដុល្លារ អាម៉េរិកនិង ជាង ៥៦ ៣៥១ លាន រៀល។ក្នុងនោះ រួម បញ្ចូល ទាំង ថវិកា បរិច្ចាគ ចំនួន ជាង ១ លាន ដុល្លារ អាមេរិក ដែល សប្បុរសជន បានបរិច្ចាគ ដោយផ្ទាល់ នៅ មន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ និង នៅ មន្ទីរពេទ្យជ័យ វរ្ម័ន ទី ៧ និង ថវិកា ទទួល បាន ពី ហិប បរិច្ចាគ នៅ តាម ទីតាំងសំខាន់ៗ។

យោងតាមលេខាធិការដ្ឋាន មូលនិធិ គន្ធបុប្ផា កម្ពុជា បានឱ្យដឹងថា៖ ថវិកា ដែល មូលនិធិ ទទួល បាន នេះ រួម បញ្ចូល ទាំង ថវិកា បរិច្ចាគ ចំនួន ១ ៤៧៤ ៥៥៨ ដុល្លារ អាមេរិក ដែល សប្បុរសជន បាន បរិច្ចាគ ដោយ ផ្ទាល់ នៅ មន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ និង នៅ មន្ទីរពេទ្យ ជ័យ វរ្ម័ន ទី៧ (ឬ មន្ទីរពេទ្យ គន្ធបុប្ផា សៀមរាប) និង ថវិកា ទទួល បាន ពី ហិប បរិច្ចាគ នៅ តាម ទីតាំង សំខាន់ៗ។

ក្នុងពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាចំនួន៤ ៥២១ ៦៣០ ដុល្លារ អាមេរិក និង ២០០ ០០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បី រក្សា និរន្តរភាព នៃ កិច្ច ដំណើរការ ក្នុង ការ ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺដល់កុមារនៅកម្ពុជាដោយឥតគិតថ្លៃប្រកបដោយគុណភាពនិងមិនមានការរើសអើង។

គួររំឭកថា មូលនិធិ គន្ធបុប្ផា កម្ពុជា ត្រូវ បាន បង្កើត ឡើង ក្រោម គំនិត ផ្តួចផ្តើម ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយក រដ្ឋ មន្រ្តី ហ៊ុន សែន និង ភរិយា ក្នុង ទស្សន វិស័យ កុមារ ជា អនាគត ដ៏ ភ្លឺស្វាង របស់ កម្ពុជា នៅតែ ទទួល បាន ការ ពិនិត្យ និង ព្យាបាល ជំងឺ ដោយ ឥត គិត ថ្លៃ នៅ មន្ទីរពេទ្យ គន្ធបុប្ផា ទាំង ៥ ទីតាំង ក្នុង ប្រទេស កម្ពុជា តាម រយៈ ការ ចូលរួម បរិច្ចាគ ថវិកា ពី សប្បុរសជន នានា ទាំង ក្នុង និង ក្រៅ ប្រទេស៕សរន