ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាស​ព័ត៌មាន ពី​ការធ្វើ​បច្ចុប្បន្នភាព នីតិវិធី​សម្រាប់​បង្ការ និង​ទប់ស្កាត់​ការចម្លង និង​រីក​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង (Omicron) សម្រាប់​អ្នកដំណើរ​ចូល​ប្រទេស​កម្ពុជា​ទាំងអស់​។

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ដោយ​យោងតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចេញ​សារ​ពិសេស​ណែ​នាំឱ្យ​កែប្រែ លក្ខខណ្ឌ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង (Omicron) បន្ទាប់ពី​ឃើញ​ស្ថានភាព​ជំងឺ​នេះ មិនមាន​សភាព​ធ្ងន់ធ្ងរ​។​

​សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន ខាងក្រោមៈ​